វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបអង្កេតជាតិសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធ ទី២១ ខែតុលា ថា ប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ បានព្យាយាមចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។ លោក Ratcliffe បានប្រកាសឲ្យដឹងនៅឯសន្និសីទសារព័ត៌មានដែលបានរៀបចំឡើងភ្លាមៗ...
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រទេសចិនជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសបានអនុវត្តតាមការសន្យាជួយកសាងនិងអភិវឌ្ឍន៍កម្ពុជា ឡេីងវិញរឿងអ្វីចោទថា ចិនឈ្លានពានកម្ពុជា។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម តេឡេក្រាមនៅថ្ងៃទី២៣ ខែ តុលានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានពន្យល់ថា”(ក្រុមប្រឆាំងចោទ)ថាមានវត្តមានយោធាចិននៅកម្ពុជាគ្រាន់តែជាការចោទប្រកាន់ និងដាក់ការសង្ស័យប៉ុណ្ណោះ គ្មានភ័ស្តុតាងអ្វីទេ ?...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។៣-បញ្ហាផ្សេងៗ៕
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួប ២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ...
វ៉ាស៊ីនតោន៖ អ្នកជំនាញអាមេរិកបានអះអាងកាលពីថ្ងៃច័ន្ទថា បញ្ហាសន្តិសុខដែលបង្កឡើងដោយសត្រូវសហរដ្ឋអាមេរិក រួមទាំងប្រទេសចិន និងកូរ៉េខាងជើង ទាមទារឱ្យមានការបង្កើនសមត្ថភាពរារាំងរបស់ សហរដ្ឋអាមេរិក។ ពួកគេក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីពង្រឹងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខ ដែលកំពុងកើនឡើងពីប្រទេសទាំងនោះ។ លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំដោយក្រុមប្រឹក្សាអាត្លង់ទិចថា“ ការបន្តរីករាលដាលកាន់តែអាក្រក់ទៅៗ និង ការគំរាមកំហែងជាបន្តនៃអំពើភេរវកម្ម”។ លោកថា ប្រទេសចិន គឺជាការគម្រាមកំហែងដែលមានស្រាប់នៃសតវត្សរ៍ទី...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា យោងតាមការបង្ហាញទិន្ននន័យចុងក្រោយដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសបារាំង បានកើនឡើងដល់១.០០០.៣៦៩នាក់ គិតត្រឹមម៉ោង០១និង២៤នាទីម៉ោងសកល ត្រូវនឹងថ្ងៃព្រហស្បតិ៍នេះ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់របស់ប្រទេសដោយសារជំងឺ បានកើនឡើងដល់៣៤.០៧៥នាក់ ។ បារាំង បានក្លាយជាប្រទេសទី២នៅទ្វីបអឺរ៉ុប ដែលមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី១លាននាក់ បន្ទាប់ពីអេស្ប៉ាញ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃពុធ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនថា ថៃ មានបំណងចង់ធ្វើការកាត់បន្ថយការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរ ពី១៤ថ្ងៃមកនៅត្រឹម១០ថ្ងៃ វិញ ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរច្រើនជាលើកដំបូង ដែលមកពីដល់ពីប្រទេសចិន កាលពីថ្ងៃអង្គារ ។ ការមកដល់របស់ភ្ញៀវទេសចរចិន គឺជាលើកដំបូងហើយសម្រាប់ប្រទេសថៃឡង់ ដ៏ដែលមានភ្ញៀវបរទេសចាប់តាំងពី បិទព្រំដែននៅក្នុងខែមីនា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២០ នេះ បានបន្តដឹកនាំក្រុមការងារ មានប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ សង្កាត់បឹងកុក និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយសារជំនន់ទឹកភ្លៀង ចេះតែបន្តកើនឡើង ធ្វើឱ្យមាន...
ភ្នំពេញ៖ ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារ ទឹកជំនន់នៅ កម្ពុជា តាមសំណើររបស់រាជរដ្ឋាភិបាល កម្ពុជាដូចខាងក្រោម ។ សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឱ្យដឹងថា លេខរៀង សម្ភារៈ...