នយោបាយ

លោកសុខឥសាន៖ មហាអំណាចចិន បានជួយកសាងនិង អភិវឌ្ឍន៍ កម្ពុជារឿងអ្វីចោទថាចិនឈ្លានពានកម្ពុជា

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រទេសចិនជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសបានអនុវត្តតាមការសន្យាជួយកសាងនិងអភិវឌ្ឍន៍កម្ពុជា ឡេីងវិញរឿងអ្វីចោទថា ចិនឈ្លានពានកម្ពុជា។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម តេឡេក្រាមនៅថ្ងៃទី២៣ ខែ តុលានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានពន្យល់ថា”(ក្រុមប្រឆាំងចោទ)ថាមានវត្តមានយោធាចិននៅកម្ពុជាគ្រាន់តែជាការចោទប្រកាន់ និងដាក់ការសង្ស័យប៉ុណ្ណោះ គ្មានភ័ស្តុតាងអ្វីទេ ? (ចោទ)ថាចិនមកផ្តាច់មុខក្នុងប្រទេសកម្ពុជា មិនត្រឹមត្រូវទេរាជរដ្ឋាភិបាលកម្ពុជាមិនបានបិទមិនឲ្យបណ្តាប្រទេសមកវិនិយោគនៅកម្ពុជាទេ។ បេីប្រទេសណាមិនមក កម្ពុជាមិនអាចបង្ខិតបង្ខំគេទេ ” ។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា “ក្រុមឧទ្ទាមថាមិនអនុញ្ញាត ឲ្យចិនផ្តាច់មុខនៅខេត្តព្រះសីហនុនិងកោះកុង ។តេីក្រុមឧទ្ទាមក្រៅច្បាប់មានលទ្ធភាពអីទៅ? គោលនយោបាយនិងច្បាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគមិនប្រកា់និន្នាកាមនោគមន៏វិជ្ជានិន្នាកា នយោបាយជាតិសាសន៍ជំនឿសាសនានិងពណ៌សម្បុរទេ “៕

To Top