បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រលឿង នៅមិនឆ្ងាយពីឧបទ្វីបកូរ៉េ ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធ ស្របពេលដែលយោធាសហរដ្ឋអាមេរិក បញ្ជូនយន្តហោះចារកម្ម មកជិតទឹកដីចិន។ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ Lianyungang បាននិយាយថា សមយុទ្ធកងទ័ពចិន នឹងធ្វើការហ្វឹកហាត់យ៉ាងសំខាន់ នៅក្នុងសប្ដាហ៍នេះ និងបានហាមឃាត់ មិនឲ្យនាវាដទៃផ្សេងទៀត ចូលទៅក្នុងតំបន់ដែនសមុទ្រ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានកណ្ដាល របស់តៃវ៉ាន់...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋអាជ្ញាស្រុក Manhattan បានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទថា គាត់អាចនឹងត្រូវធ្វើការស៊ើបអង្កេត ក្នុងរឿងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមុខជំនូញរបស់គាត់ ដែលមិនបានបង់ពន្ធ ខណៈដែលរូបគាត់ ស្វែងរកការបញ្ចុះបញ្ចូលតុលាការសហព័ន្ធ ដើម្បីអនុញ្ញតឲ្យរូបគាត់ បានបង់ពន្ធចូលរដ្ឋវិញ...
បរទេស៖ កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មានសិទ្ធិការពារខ្លួនឯង និងទប់ទល់ការវាយប្រហារនានា ស្របពេលមានការរុកគួន និងការគម្រាមកំហែងពីចិន ដែលកាលពីសប្ដាហ៍មុន បានបញ្ជូនយន្តហោះជាច្រើនគ្រឿង ហោះហើរឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានផ្តល់និយមន័យយ៉ាងច្បាស់ នូវដំណើរការសម្រាប់ ការឆ្លើយតបដំបូងរបស់កោះតៃវ៉ាន់ ស្របពេលមានការរុកគួន និងការគម្រាមកំហែងកាន់តែខ្លាំង ពីនាវាចម្បាំងនិងយន្តហោះរបស់សត្រូវ នៅក្នុងឆ្នាំនេះ។...
បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងម្តងហើយម្តងទៀតថា លោក Joe Biden បេក្ខភាពប្រធានាធិបតី ដែលតែងតែងងុយដេក គឺមិនសមហេតុផល ក្នុងការធ្វើជាថ្នាក់ដឹកនាំ របស់សហរដ្ឋអាមេរិកឡើយ ខណៈដែលការវាយតម្លៃផ្នែកវេជ្ជសាស្រ្ត ទៅលើអតីតអនុប្រធានាធិបតីរូបនេះ បានពណ៌នាថា លោកជាបុគ្គល មានសុខភាពល្អនិងរឹងមាំ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០...
ខេត្តពោធិ៍សាត់ ៖ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅធនិននៅវេលាយ យប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះធ្វើការពិនិត្យ ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ចាប់ពីចំណុច ខាងមុខសាលាខេត្ត ដល់ផ្លូវបំបែកពោធិ៍វង្ស ស្ថិតក្នុងស្រុកកណ្តៀង និងបន្តចុះពិនិត្យនៅភូមិស្ទឹងតូច សង្កាត់រលាប និងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលបច្ចុប្បន្នទឹក...
បរទេស៖ ព្យុះណូល បានឆក់យកជីវិតមនុស្សយ៉ាងតិច ៦ នាក់ និងបានបណ្តាលឲ្យមនុស្ស ១១២ នាក់ផ្សេងទៀតរងរបួស និងនាំឱ្យដាច់ចរន្តអគ្គិសនីយ៉ាងធំ នៅកណ្តាលប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការគ្រោះមហន្តរាយកណ្តាល ស្តីពីការការពារនិងគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ បាននិយាយថា តំបន់ដែលរងគ្រោះខ្លាំងជាងគេ...
បរទេស៖ មន្រ្តីស៊ើបការណ៍សម្ងាត់ បាននិយាយនៅមុននេះថា គេសង្ស័យស្ត្រីជនជាតិកាណាដាម្នាក់ ពីការបញ្ជូនថ្នាំពុល ទៅឱ្យប្រធានាធិបតីលោក ដូណាល់ ត្រាំ បន្ទាប់ពីទិន្នន័យដំបូងបានបង្ហាញថា ការបញ្ជូនសំបុត្រ អាចមានដើមកំណើត នៅប្រទេសកាណាដា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ NBC បានផ្សាយកាលពីថ្ងៃអាទិត្យ ដោយដកស្រង់សំដី...
បរទេស៖ មន្ត្រីស៊ូដង់ តាមសេចក្តីរាយការណ៍ នឹងពិភាក្សាគ្នាអំពីការ ដកប្រទេស ចេញពីបញ្ជីឈ្មោះរដ្ឋគាំទ្រភេរវកម្ម របស់សហរដ្ឋអាមេរិក ជាមួយមន្ត្រីសហរដ្ឋអាមេរិក នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ទៅកាន់សហភាពអារ៉ាប់រួម នៅក្នុងសប្ដាហ៍នេះ។ រដ្ឋាភិបាលអន្តរកាល របស់ប្រទេសស៊ូដង់ ដែលទទួលខុសត្រូវអំណាច ចាប់តាំងពីផ្តួលរំលំលោក Omar al-Bashir កាលពីឆ្នាំមិញ បានធ្វើការជំរុញឲ្យដកប្រទេសខ្លួនចេញពីបញ្ជីឈ្មោះអាេមរិក ដែលរារាំងសមត្ថភាពប្រទេស ស៊ូដង់មិនឲ្យអាចទទួលបានកម្ចីបរទេស ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។...
បរទេស៖ កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានរចនាផលិត និងហោះហើរយ៉ាងហោចណាស់ គម្រូយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួនមួយគ្រឿង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ លោក Will Roper ជាប្រធានផ្នែកទិញរបស់កងកម្លាំង ទ័ពអាកាសអាមេរិក បាននិយាយប្រាប់កាសែត Defence News...
ប្រវត្តិសាស្ត្រ: នាថ្ងៃទី១ ខែតុលាកាល ពីឆ្នាំ២០០៥ គ្រាប់បែកអត្តឃាត ជាច្រើនបានធ្វើការវាយប្រហារទៅ ភោជនីយដ្ឋានចំនួន៣ នៅក្នុងតំបន់ទេសចរណ៍ពីរ នៅលើកោះបាលីឥណ្ឌូណេស៊ីដែល ជារមនីយដ្ឋានរមណីយដ្ឋាន ពេញនិយមបំផុតមួយ។ ការបំផ្ទុះគ្រាប់បែកបានសម្លាប់មនុស្ស សរុប២២នាក់រួមទាំងអ្នកបំផ្ទុះគ្រាប់បែក អត្តឃាត់និងរងរបួសជាង៥០នាក់ ។ ការវាយប្រហារនេះមានលក្ខណៈដូច ជាការវាយប្រហារកាល ពីឆ្នាំ២០០២សម្លាប់មនុស្សអស់២០២នាក់ដែរដែល វាត្រូវបានគេគិតថាជា ការងាររបស់ក្រុម Jemaah Islamiah...