ព័ត៌មានអន្តរជាតិ

ចិនធ្វើសមយុទ្ធគ្រាប់ពិត នៅជិតឧបទ្វីបកូរ៉េ

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រលឿង នៅមិនឆ្ងាយពីឧបទ្វីបកូរ៉េ ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធ ស្របពេលដែលយោធាសហរដ្ឋអាមេរិក បញ្ជូនយន្តហោះចារកម្ម មកជិតទឹកដីចិន។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ Lianyungang បាននិយាយថា សមយុទ្ធកងទ័ពចិន នឹងធ្វើការហ្វឹកហាត់យ៉ាងសំខាន់ នៅក្នុងសប្ដាហ៍នេះ និងបានហាមឃាត់ មិនឲ្យនាវាដទៃផ្សេងទៀត ចូលទៅក្នុងតំបន់ដែនសមុទ្រ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានកណ្ដាល របស់តៃវ៉ាន់ នៅថ្ងៃចន្ទម្សិលមិញនេះ។

គួរបញ្ជាក់ថា កាលពីមុន កងទ័ពចិន ធ្លាប់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងសមុទ្រលឿង សម្រាប់រយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៨ ខែកញ្ញា ហើយសមយុទ្ធទាំងនោះ ក៏បានបន្តចាប់ពីថ្ងៃទី១៣ ខែកញ្ញា រហូតដល់ថ្ងៃអាទិត្យសប្ដាហ៍ មុននេះផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top