អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ស្លាប់ និងរបួសជិត៤០នាក់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន ។ មន្ត្រីសាលាខេត្ត បានបញ្ជាក់ថា យោធាអាហ្វហ្គានីស្ថាន២នាក់ និងជនស៊ីវិល០៣នាក់បានស្លាប់ និង៣២នាក់រងរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅលើរថយន្ត នៅជាយក្រុងនៃជំរុំកងកម្លាំងពិសេស នៅភាគខាងជើងខេត្ត Balkh នៅថ្ងៃអង្គារនេះ ។ ព័ត៌មានលម្អិតអំពីការបំផ្ទុះគ្រាប់បែក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសឥណ្ឌូនេស៊ី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយមួយកម្រិត៥,១រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ១៣៣គីឡូម៉ែត្រ ស្ថិតនៅភាគនីរតី ខេត្ត Labuan ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២៣និង២៧នាទី ម៉ោងសកល កាលពីថ្ងៃអង្គារ...
ភ្នំពេញ ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនគាំទ្រការជួបជុំបញ្ចេញមតិដែលបំពានច្បាប់ និងបំពានសិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកស្រី ក៏បានសម្តែងការព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិ និងការជួបជុំតវ៉ាផងដែរ។ នេះបើតាមយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត។ លោកស្រី រ៉ូណា ស្មីត មិនគាំទ្របែបនេះ ស្របពេល...
បរទេស៖ប្រទេសចិន នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ខ្លួនបានយល់ព្រមជាមួយសហរដ្ឋអាមេរិក បន្តជំរុញអនុវត្តកិច្ចព្រមព្រៀងជំនួញ ទ្វេភាគីជំហានទីមួយ ដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ រវាងមន្ត្រីចរចាជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិន បាននិយាយប្រាប់ថា ឧបនាយករដ្ឋមន្ត្រីចិន លោក Liu...
បរទេស៖មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកនិងចិន ដែលនិយាយគ្នាតាម ទូរស័ព្ទកាលពីថ្ងៃចន្ទម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានមើលឃើញពីភាពវិវត្តរីកចម្រើនលើការដោះស្រាយបញ្ហា ជុំវិញកិច្ចព្រមព្រៀងជំហានទីមួយ ដែលបានធ្វើឡើងកាលពីខែមករា ហើយភាគីទំាងពីរប្តេជ្ញាឲ្យសម្រេចបានភាព ជោគជ័យនៃកិច្ចព្រមព្រៀង។ ការិយាល័យតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីរតនាគារ លោក Robert Lighthizer បាននិយាយគ្នាជាមួយឧបនាយករដ្ឋមន្ត្រីចិន...
បរទេស៖យោងតាមវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ នៅទីក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្ហាញគោលនយោបាយថ្មី មានគោលដៅពាក់ព័ន្ធសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នាឆ្នាំក្រោយ ក្នុងកិច្ចប្រជុំបក្សពលករកូរ៉េខែមករា។តាមអត្ថបទសង្ខេប INSS ចេញនៅថ្ងៃចន្ទម្សិលមិញនេះ សេចក្តីថ្លែងការណ៍របស់ប្រទេសកូរ៉េខាងជើង ស្តីពីសមាជបក្សលើកទី៨ នៅក្នុងខែមករា ឆ្នាំ២០២១នោះ ដែលត្រូវបានប្រកាសឲ្យដឹងនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការកណ្ដាលបក្ស កាលពីថ្ងៃពុធសប្ដាហ៍មុននោះ មិនរួមបញ្ចូលទាំងព័ត៌មានស្តីពីគោលនយោបាយកូរ៉េខាងត្បូង ឬក៏គោលនយោបាយបរទេសនោះទេ។ គួរបញ្ជាក់ថា ការវិភាគអំពីការវិវត្តរបស់កូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង...
ញូវយ៉ក៖ កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម ដែលមានមូលដ្ឋាននៅប្រទេសចិនគឺបណ្ដាញសង្គម TikTok បានឲ្យដឹងថា ខ្លួនបានប្តឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទហាមឃាត់ សេវាកម្មរបស់ខ្លួន នៅសហរដ្ឋអាមេរិក។ បណ្តឹងដែលត្រូវបានដាក់ទៅតុលាការសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ា ទាមទារឲ្យមោឃភាពនូវបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ដែលវាកើតឡើងនៅពេលដែលលោក ត្រាំ បានបង្កើនសម្ពាធលើ TikTok ចំពេលមានការព្រួយបារម្ភថាវេទិកានេះ គឺជាហានិភ័យឯកជន និងងាយនឹងសកម្មភាព ត្រួតពិនិត្យរបស់ទីក្រុងប៉េកាំង។ ក្រុមហ៊ុន...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា មានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៨ និងក្រុមហ៊ុនធានារ៉ាប់រងបន្ដ ចំនួន១ បានចូលរួមគ្នា បង្កើតជាក្រុមសម្ព័ន្ធធានារ៉ាប់រង (Insurance Consortium) ដើម្បីផ្ដល់សេវាធានារ៉ាប់រងសុខភាព លើជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរបរទេស ដែលចូលមកប្រទេសកម្ពុជា។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសង្កត់ធ្ងន់នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលគួរតែជំរុញ ឱ្យមានវិធានការ គោលនយោបាយសេដ្ឋកិច្ចបន្ទាន់ ស្របនឹងការខិតខំ ដើម្បីទប់ស្កាត់ការរីករាលដាល យ៉ាងឆាប់រហ័សនៃការឆ្លងជំងឺកូវីដ-១៩ ។ លោកបានឲ្យដឹង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅ Cheong Wa Dae ថាជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង និងការស្តារសេដ្ឋកិច្ចឡើងវិញគឺជា“ ទន្សាយពីរ”...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា យោងតាមការលើកឡើង របស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រ សម្រាប់សង្គ្រោះបន្ទាន់ ហៅកាត់ (Sage) ដែលជាសមាជិកមួយ របស់រដ្ឋាភិបាល បានឲ្យដឹងថា វីរុសកូរ៉ូណា នឹងនៅតែមានវត្តមាន “ជារៀងរហូតនៅក្នុងទម្រង់មួយចំនួន ឬមួយផ្សេងទៀត” ។ លោក Mark...