ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងជួបមេដឹកនាំ អ៊ីស្រាអែល និងប៉ាឡេស្ទីន ជំរុញឲុ្យមានការពិភាក្សាគ្នា

បរទេស៖រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab នឹងជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅក្នុងសប្ដាហ៍នេះ ដើម្បីជំរុញឲ្យមានកិច្ចពិភាក្សាគ្នារវាងរដ្ឋាភិបាលទាំងពីរ ដើម្បីសម្រេចបានរដ្ឋពីរដែលបានចរចាគ្នា។

ដោយសំដៅដល់កិច្ចព្រមព្រៀងគាំទ្រដោយអាមេរិក នៅពេលអ៊ីស្រាអែលយល់ព្រមជាមួយសហភាពអារ៉ាប់រួម ជំរុញឲ្យមានចំណងមិត្តភាពពេញលេញនោះ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dominic Raab បានមានប្រសាសន៍ថា “អង់គ្លេសនៅតែប្តេជ្ញាចំពោះសន្តិសុខនិងស្ថិរភាពរបស់អ៊ីស្រាអែល ហើយការធ្វើឲ្យចំណងមិត្តភាពមានភាពប្រក្រតីនាពេលថ្មីៗនេះ រវាងអ៊ីស្រាអែលនិងសហភាពអារ៉ាប់រួមនោះ គឺជាពេលវេលាដ៏សំខាន់សម្រាប់តំបន់”។

“ការឈប់ដាក់តំបន់ចូលជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល គឺជាវិធានការដ៏មានសារៈសំខាន់ ឆ្ពោះទៅរកតំបន់មជ្ឈិមបូព៌ាដ៏មានសន្តិភាពខ្លាំងឡើង វាសំខាន់ក្នុងការកសាងនូវថាមពលថ្មីនេះ ហើយចុងក្រោយ មានតែរដ្ឋាភិបាលអ៊ីស្រាអែលនិងអាជ្ញាធរប៉ាឡេស្ទីន អាចធ្វើការចរចាលើដំណោះស្រាយរដ្ឋពីរ ដើម្បីរក្សាសន្តិភាពយូរអង្វែង”៕ប្រែសម្រួល៖ប៉ាង កុង

To Top