ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាម មណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំត្រៀមដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក កែ គឹមយ៉ាន បានជំរុញឲ្យប្រធានមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទំាងអស់់ ត្រូវគោរពទៅតាមវិធានថែរក្សាសុខភាពបង្ការជំងឺឆ្លងកូវីដ១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បញ្ហាជំងឺកូវីដ-១៩ បានជំរុញឲ្យ កម្មករ-កម្មការិនី ដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្ដត់ផ្គង់គ្រួសារ និងទីផ្សារ ជាដើម។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ថា...
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ CAMSOCនាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នឹងអញ្ជើញអធិបតីចូលរួមកម្មវិធីដ៏ធំប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងពិធីរាប់ថយក្រោយ...
URUMQI៖ គណៈកម្មការសុខាភិបាល ក្នុងតំបន់របស់ចិន បាននិយាយពីថ្ងៃព្រហស្បតិ៍ថា តំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គួរ ភាគពាយ័ព្យរបស់ប្រទេសចិន បានរាយការណ៍ថា បានរកឃើញករណីថ្មីចំនួន ២៧ ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃពុធ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន។ យោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់នេះក៏មានករណី មិនលេចរោគសញ្ញាថ្មីចំនួន ១២ ករណី...
បរទេស៖ បណ្តាគណបក្សនយោបាយ បានស្វាគមន៍ការសន្យា របស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ក្នុងការជំរុញឱ្យមាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលគណៈកម្មាធិការសភា ដែលសិក្សាអំពីការផ្លាស់ប្តូរធម្មនុញ្ញ បានយល់ព្រមជាបឋម ទៅនឹងស្ថាប័នសរសេរធម្មនុញ្ញ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
បរទេស៖ ប្រទេសថៃត្រៀមខ្លួន ផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសលីបង់ បន្ទាប់ពីការផ្ទុះដ៏សាហាវនៅបេរូត កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់ពាន់នាក់រងរបួស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹង ដោយយោងតាមអភិបាលក្រុង លោក Marwan Abboud បានឱ្យដឹងថា...
ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានផ្តល់ជាជំនួយជួយឧបត្ថម្ភជាសំភារៈមួយចំនួនដល់ប្រជា ពលរដ្ឋឃុំបិតត្រាង ខេត្តព្រះសីហនុដែលក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងហើយទទួលរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រកំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាក។ ក្រោយបានទទួលព័ត៌មានភ្លាម ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន បានផ្តល់ជំនួយបន្ទាន់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ។ ជំនួយនាពេលនោះរួមមាន ៖ អង្ករ ភួយ មុង និងសំភារៈ ប្រើប្រាស់ប្រចាំថ្ងៃដល់អ្នករងគ្រោះ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ក្រុមប្រឹក្សាន្តិសុខ អង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅសប្ដាហ៍ក្រោយ ស្តីពីការប៉ុនប៉ងរបស់អាមេរិក ឲ្យបន្តបម្រាមអាវុធអន្តរជាតិលើអ៊ីរ៉ង់ បើទោះជាមានការព្រមាន ពីមន្ត្រីការទូតខ្លះថា វិធានការនេះខ្វះការគាំទ្រ។ លោក Mike Pompeo បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “សហរដ្ឋអាមេរិក នឹងដាក់បន្តសេចក្តីសម្រេចមួយ...
បរទេស៖ អង្គការកាកបាទក្រហមអន្តរជាតិ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការងារ ជាមួយអាជ្ញាធរកូរ៉េខាងជើង លើការឆ្លើយតបគ្រោះមហន្តរាយ ស្របពេលភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបង្កឲ្យ មានហានិភ័យគ្រោះទឹកជំនន់ នៅក្នុងប្រទេស។ មន្ត្រីនាំពាក្យកាកបាទក្រហម លោក Antony Balmain បាននិយាយនៅសប្ដាហ៍នេះថា កាកបាទក្រហមកូរ៉េខាងជើង បានដំណើរការក្រុមឆ្លើយតបបន្ទាប់ ឲ្យធ្វើការងាររួមគ្នា ជាមួយអាជ្ញាធរ និងសហគមន៍ក្នុងតំបន់ នៅតាមខេត្តចំនួន៩ នេះបើតាមសេចក្តីរាយការណ៍មួយ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សា តាមទូរស័ព្ទមួយកាលពីថ្ងៃពុធ ស្តីពីការតាមដាន នៃជើងហោះហើរអន្តរជាតិ អ៊ុយក្រែនអ៊ែរឡាញ ដែលត្រូវបានបាញ់ទម្លាក់ នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីដើមឆ្នាំនេះ។ របាយការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងអនុរដ្ឋមន្រ្តី ក្រសួងការបរទេសអ៊ុយក្រែន...