ព័ត៌មានអន្តរជាតិ

កាកបាទក្រហមនៅកូរ៉េខាងជើង កំពុងតែធ្វើការឆ្លើយតប គ្រោះមហន្តរាយ

បរទេស៖ អង្គការកាកបាទក្រហមអន្តរជាតិ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការងារ ជាមួយអាជ្ញាធរកូរ៉េខាងជើង លើការឆ្លើយតបគ្រោះមហន្តរាយ ស្របពេលភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបង្កឲ្យ មានហានិភ័យគ្រោះទឹកជំនន់ នៅក្នុងប្រទេស។

មន្ត្រីនាំពាក្យកាកបាទក្រហម លោក Antony Balmain បាននិយាយនៅសប្ដាហ៍នេះថា កាកបាទក្រហមកូរ៉េខាងជើង បានដំណើរការក្រុមឆ្លើយតបបន្ទាប់ ឲ្យធ្វើការងាររួមគ្នា ជាមួយអាជ្ញាធរ និងសហគមន៍ក្នុងតំបន់ នៅតាមខេត្តចំនួន៩ នេះបើតាមសេចក្តីរាយការណ៍មួយ ពីវិទ្យុអាស៊ីសេរី។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ ពីមន្ត្រីនាំពាក្យ អង្គការកាកបាទក្រហមអន្តរជាតិនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង បានព្រមានថា ទន្លេ Taedong នៅក្នុងទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងមានកម្រិតឡើង ហួសកម្រិតប្រកាសអាសន្ន៕ ប្រែសម្រួល៖ប៉ាង កុង

To Top