បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនប្រសើរឡើងទេ បើទោះបីជាលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤នាពេលខាងមុខក៏ដោយ ។ ការលើកឡើងដែលធ្វើដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ CBS នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារដោយលោកបានបន្តថា អតីតប្រធានាធិបតីអាមេរិកធ្លាប់អួតម្តងហើយម្តងទៀតអំពីទំនាក់ទំនងល្អរបស់លោកជាមួយនឹងលោក Vladimir Putin។...
យូអិន៖ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យចាប់ផ្តើមការចរចាឡើងវិញមុនកាលកំណត់អំពីវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សន្តិភាពមិនអាចសម្រេចបានដោយការបញ្ជូនអាវុធទៅក្នុងសមរភូមិនោះទេ ដោយបន្ថែមថា ការប្រយុទ្ធគ្នាយូរនឹងនាំឱ្យជនស៊ីវិល បាត់បង់ជីវិតកាន់តែច្រើន។ លោក Zhang បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងការទូតមិនត្រូវបោះបង់ចោលក្នុងកាលៈទេសៈណាក៏ដោយ។ យើងអំពាវនាវឱ្យចាប់ផ្តើមការចរចាដោយផ្ទាល់ភ្លាមៗ និងការបន្តការចរចាជាជំហាន ៗ ក្នុងគោលបំណងបង្កើតការឯកភាពគ្នាដើម្បីបញ្ចប់អរិភាព”...
ក្វាងចូវ៖ ផលិតផលក្នុងស្រុកសរុប (GDP) នៃខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបានកើនឡើងលើសពី១៣ ពាន់ពាន់លានយន់ (ប្រហែល ១,៨៣ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ 2023 ដោយបាននាំមុខប្រទេសក្នុងរយៈពេល 35 ឆ្នាំជាប់ៗគ្នា។ អភិបាលខេត្ដ លោក Wang Weizhong បានឲ្យដឹងនៅពេលលោកបានបញ្ជូនរបាយការណ៍ការងាររបស់រដ្ឋាភិបាលក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនខេត្ត Guangdong ថា មហាអំណាចសេដ្ឋកិច្ចបានឃើញ GDP របស់ខ្លួនកើនឡើង...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៥,៤៩០2 នាក់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៩៥នាក់ និងរបួស ៣៥៤នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ក្រសួងបានបន្ថែមថា “ជនរងគ្រោះមួយចំនួននៅតែស្ថិត នៅក្រោមគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល មិនអាចទៅដល់ពួកគេបាននោះទេ”...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បើទោះបីជាមានបញ្ហាកើតឡើងច្រើននៅលើពិភពលោកយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាបានរងហានិភ័យបន្តិចបន្តួចនោះទេ ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា បានប្រកាសគាំទ្រភាពជាដៃគូ មហាតំបន់អាស៊ី-អឺរ៉ុប (Greater Eurosian Partnership) ដែលផ្តួចផ្តើមដោយរុស្ស៊ី និងបានស្នើឱ្យមានការ តភ្ជាប់គំនិតផ្តួចផ្តើមនេះជាមួយប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈការរួមចំណែក ធនធានបន្ថែម (ការវិនិយោគសាធារណៈ និងវិស័យឯកជន) ក្នុងវិស័យថាមពលស្អាត និងថាមពលករកើតឡើងវិញ។ ការប្រកាសនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានប្រកាសថា ក្នុងនាមជាប្រធានសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី កម្ពុជានឹងបន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ជាពិសេសការអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-រុស្ស៊ី(២០២១-២០២៥)។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលអន្តរគណបក្ស តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “តួនាទីគណបក្ស នយោបាយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រុយណេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងយ៉ាងខ្លីនាព្រឹកថ្ងៃ២៣ មករា ថាក្រោមគតិបណ្ឌិត«សម្អាតផ្ទះយើង»របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញមកនេះ គឺបានសំអាតមន្រ្តីមិនល្អ ពោលបានបណ្តេញមន្រ្តីនគរបាលចេញពីក្របខ័ណ្ឌដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិនោះ គិតរហូតមកទល់ពេលមានជិត១០០នាក់ហើយ...