ព័ត៌មានអន្តរជាតិ

ហេតុអ្វីលោក Xi Jinping យកចិត្តទុកដាក់លើវិស័យកសិកម្ម៖គ្រាប់ពូជនិងឆ្នាំងបាយ

«មនុស្សរាប់រយលាននាក់ត្រូវការហូបបាយនេះជាសភាពការណ៍ជាតិចិនដ៏សំខាន់បំផុត។»   លោក Xi Jinping អគ្គលេខាធិការនៃគណ:កមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនធ្លាប់គូសបញ្ជាក់ថា  និយាយចំពោះប្រទេសចិនដែលមានមនុស្សប្រជាជន១៤០០លាននាក់ ឋានៈជាមូលដ្ឋាននៃកសិកម្មទៅនៅពេលណាក្តីក៏មិនអាចធ្វេសប្រហែសនិងកាត់បន្ថយបានទេ។  

 គ្រាប់ពូជពាក់ព័ន្ធផ្ទាល់នឹង “ឆ្នាំងបាយរបស់ប្រទេសចិន” ។ ពូជល្អជាគន្លឹះជាការធានាចំពោះសុវត្ថិភាពស្បៀងអាហារនិងការបង្កបង្កើនផលស្បៀងខ្ពស់ ជាគន្លឹះមួយនៃការបំពេញតម្រូវការរបស់មហាជនចំពោះកសិផលនិងអាហារបំប៉ន។

និយាយពីការបណ្តុះគ្រាប់ពូជរបស់ចិន ខេត្តហៃណានជាទីតាំងសំខាន់ដែលចាំបាច់ត្រូវលើកឡើង។ កាលពីឆ្នាំ២០១៨   លោក Xi Jinping បានទៅត្រួតពិនិត្យមូលដ្ឋានស្រាវជ្រាវការបណ្តុះគ្រាប់ពូជ Nanfan ជាតិចិន លោកបានលើកឡើងថា ត្រូវកសាងមូលដ្ឋាននេះឱ្យក្លាយជាSilicon Valley នៃប្រទេសចិនដែលបម្រើវិស័យជាច្រើនដូចជា ការស្រាវជ្រាវខាងវិទ្យាសាស្ត្រ ការផលិត ការលក់ ការផ្លាស់ប្តូរ និងការអនុវត្តសមិទ្ធផលនៃការសិក្សាស្រាវជ្រាវជាដើម។

បច្ចុប្បន្នជារៀងរាល់ឆ្នាំ ការដាំដុះស្រូវបង្កាត់ដែលជាគ្រាប់ពូជបណ្តុះពីមូលដ្ឋានស្រាវជ្រាវ Nanfan បានជួយបង្កើនទិន្នផលស្រូវដែលអាចចញ្ចឹមមនុស្សចំនួនប្រហែល៨០លាននាក់។ កប្បាសប្រឆាំងសត្វល្អិតចង្រៃដែលជាសមិទ្ធផល មួយនៃការបណ្តុះគ្រាប់ពូជពីមូលដ្ឋានស្រាវជ្រាវ Nanfan បានកាត់បន្ថយចំនួនប្រើថ្នាំកសិកម្មប្រហែល៦៥ម៉ឺនតោន ហើយជំរុញការបង្កបង្កើនផលក្នុងតម្លៃ៦៥០រយលានយាន់ប្រាក់ចិន។ល។

តាមតួលេខ ចំនួនប្រជាជន១៤០០លាននាក់ក្នុងប្រទេសចិន មួយថ្ងៃត្រូវចំណាយស្បៀងទម្ងន់៧ សែនតោន ប្រេងហូបទម្ងន់៩,៨ម៉ឺនតោន បន្លែទម្ងន់ ១៩២ម៉ឺនតោន និងសាច់ទម្ងន់ ២៣ ម៉ឺនតោន។ តើធ្វើយ៉ាងណាដើម្បីធានាឱ្យប្រជាជនចិនមានបាយ ហូបគ្រប់គ្រាន់ហូបបានឆ្អែត ហើយហូបបានឆ្ងាញ់?   លោក Xi Jinping បានគូសបញ្ជាក់ថា គន្លឹះគឺស្ថិតនៅត្រង់បច្ចេកវិទ្យា ។ លោកបានពន្យល់ពីអត្ថន័យសំខាន់នៃបច្ចេកវិទ្យាចំពោះការអភិវឌ្ឍកសិកម្មថា៖«គ្រាប់ពូជតូចមួយគ្រាប់អាចកែប្រែពិភពលោកបាន បច្ចេកវិទ្យាមួយ អាចបង្កើតអច្ឆរិយមួយ»៕
To Top