បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់មួយ ទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ក្រោយពីបាននិយាយប្រាប់ថា ខ្លួនបានរារាំងការប៉ុនប៉ង វាយប្រហារមួយ តាមព្រំដែននៅតំបន់ Golan Heights កាលពីយប់មុន។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានវាយប្រហារប៉ុស្តិ៍អង្កេតការណ៍ ប្រព័ន្ធប្រមូលការណ៍សម្ងាត់ កាំភ្លើងបាញ់យន្តហោះ ទីបញ្ជាការនិងប្រព័ន្ធគ្រប់គ្រង និងបានបន្ថែមទៀតថា អ៊ីស្រាអែលចាត់ទុកថា ប្រទេសស៊ីរីត្រូវទទួលខុសត្រូវ...
ភ្នំពេញ៖ រសជាតិតែគុជដ៏ឈ្ងុយឆ្ងាញ់ពី Fire Tiger កំពុងទាក់ទាញការចាប់អារម្មណ៍ និង ការគាំទ្រច្រើនពីយុវវ័យខណៈការបើកសាកល្បងកំពុងបន្តនៅសាខាដំបូងគេបូងបំផុតរបស់ សិុន យូប៊ីន នៅជាន់ទី ២ ក្នុងមជ្ឍមណ្ឌលផ្សារទំនើបជីបម៉ុង ណូរូម៉ល (Chipmong Noromall)។ កញ្ញា សុិន យូប៊ីន បានមានប្រសាសន៍ថា “តែគុជម៉ាក Fire Tiger...
(ភ្នំពេញ) ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០៖ ស្មាតហ្វូនស៊េរី A ម៉ូដែលចុងក្រោយ Galaxy A01 Core, និងពណ៌ថ្មី Galaxy A51, Galaxy A71 ពណ៌ប្រាក់ (Metallic Silver) ដែលកំពុងស៊ីផ្លូវអារម្មណ៍…អង្រួនចិត្ត…និងសណ្តំបេះដូងអ្នកប្រើប្រាស់ ឱ្យមកចាប់កាន់ផ្ទាល់ ជាមួយនឹងរូបរាងដ៏ទាក់ទាញ...
បរទេស៖ កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានបាញ់ និងវាយប្រហារ ទៅលើក្រុមពួកសកម្មប្រយុទ្ធ ដែលដាក់គ្រាប់ផ្ទុះ នៅតាមរបងព្រំដែន លើតំបន់ Golan Heights ជាប់ប្រទេសស៊ីរី។ យោធាអ៊ីស្រាអែល បាននិយាយថា ទាហានបានប្រទះឃើញ ក្រុមពួកសកម្មប្រយុទ្ធទាំងនោះ នៅជិតប៉ុស្តិ៍ព្រំដែន ក្នុងពេលយប់ ហើយដោយមានការគាំទ្រ ពីដែនអាកាសផងនោះ...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៤ សីហានេះ បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ថា រាជរដ្ឋាភិបាលថៃ ប្រកាសអនុញ្ញាតឲ្យ សិស្ស/និស្សិតបរទេស ចូលមកបន្តការសិក្សាក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី១ សីហា តទៅ ប៉ុន្តែត្រូវបំពេញ តាមលក្ខខណ្ឌមួយចំនួន។
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក សមវិទ្យា ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ គោរពជូនពរបវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់...
ភ្នំពេញ ៖ អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិ ការកិច្ចព្រំដែនកម្ពុជា បានអះអាងថា ផែនទីកម្ពុជា ទទួលពីភាគីវៀតណម គឺជាផែនទីធ្វើឡើង ដោយកម្ពុជានិងវៀតណាម ។ នេះសបញ្ជាក់ថា កម្ពុជាមាន របងផែនទីព្រំដែនច្បាស់លាស់ហើយ។ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានទទួលផែនទីព្រំដែន កម្ពុជា-វៀតណាម ។...
ប៉េកាំង៖ ការផ្ទុះឡើងនៃមេរោគកូវីដ-១៩បានជះឥទ្ធិពល ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិត។ ក្នុងអំឡុងពេលដ៏លំបាកនេះ វាពិបាកក្នុងការប្រមូលផ្តុំជាសាធារណៈ ហើយប្រជាជនត្រូវបានលើកទឹកចិត្តឱ្យអនុវត្តតាម ក្បួនគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។ ដូចនេះប្រទេស និងទឹកដីជាច្រើនបានពន្យារពេល ឬលុបចោលការបោះឆ្នោតរបស់ខ្លួន។យោងតាមស្ថិតិដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា ដោយវិទ្យាស្ថានអន្តរជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត យ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន ៦៨ បានពន្យារពេលការបោះឆ្នោតថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានដោយសារតែជំងឺរាតត្បាតចាប់ពីថ្ងៃទី ២១...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃចន្ទនេះបានសរសេរថាចំនួនស្លាប់ដោយសារកូវីដ១៩នៅក្នុងប្រទេសអ៊ីរ៉ង់ ជាក់ស្តែងគឺមានទំហំច្រើនជាងចំនួនដែលបានប្រកាសដល់ទៅ៣ដង។ យោងតាមការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយ BBC បានបញ្ជាក់ថាតួលេខដែលមានក្នុងដៃរបស់រដ្ឋាភិបាលមានចំនួនក្បែរទៅ នឹង៤២០០០នាក់ដែលបានបាត់បង់ជីវិតគិតត្រឹមថ្ងៃទី២០ខែកក្កដា ប៉ុន្តែយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានបង្ហាញថាមានត្រឹមតែ១៤៤០៥នាក់ប៉ុណ្ណោះ។ ការស្រាវជ្រាវដដែលនោះក៏បានបញ្ជាក់ដែរថា ចំនួននៃអ្នកឆ្លងគឺមានចំនួនទ្វេរដងផងដែរគឺព្រមាណជា៤៥១០២៤នាក់ ខណៈដែលតួលេខប្រកាសជាផ្លូវការមានត្រឹមតែ២៧៨៨២៧នាក់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី