ព័ត៌មានអន្តរជាតិ

ប្រទេស និងដែនដីជិត ១០០ សម្រេចផ្អាក ឬលើកពេលបោះឆ្នោត ដោយសារ ជំងឺកូវីដ-១៩

ប៉េកាំង៖ ការផ្ទុះឡើងនៃមេរោគកូវីដ-១៩បានជះឥទ្ធិពល ស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិត។  ក្នុងអំឡុងពេលដ៏លំបាកនេះ វាពិបាកក្នុងការប្រមូលផ្តុំជាសាធារណៈ ហើយប្រជាជនត្រូវបានលើកទឹកចិត្តឱ្យអនុវត្តតាម ក្បួនគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។

 ដូចនេះប្រទេស និងទឹកដីជាច្រើនបានពន្យារពេល ឬលុបចោលការបោះឆ្នោតរបស់ខ្លួន។យោងតាមស្ថិតិដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា ដោយវិទ្យាស្ថានអន្តរជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត យ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន ៦៨ បានពន្យារពេលការបោះឆ្នោតថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋានដោយសារតែជំងឺរាតត្បាតចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ដល់ថ្ងៃទី ២៦ ខែកក្កដា។

 ការផ្លាស់ប្តូរការពន្យារពេលការបោះឆ្នោត គឺជាជំរើសដែលមានការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារសុខភាពសាធារណៈ ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩៕ដោយ ឈូក បូរ៉ា

To Top