ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ធ្វើការវាយប្រហារ តាមអាកាសនៅស៊ីរី បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក ជិតតំបន់ Golan Heights

បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់មួយ ទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ក្រោយពីបាននិយាយប្រាប់ថា ខ្លួនបានរារាំងការប៉ុនប៉ង វាយប្រហារមួយ តាមព្រំដែននៅតំបន់ Golan Heights កាលពីយប់មុន។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានវាយប្រហារប៉ុស្តិ៍អង្កេតការណ៍ ប្រព័ន្ធប្រមូលការណ៍សម្ងាត់ កាំភ្លើងបាញ់យន្តហោះ ទីបញ្ជាការនិងប្រព័ន្ធគ្រប់គ្រង និងបានបន្ថែមទៀតថា អ៊ីស្រាអែលចាត់ទុកថា ប្រទេសស៊ីរីត្រូវទទួលខុសត្រូវ ចំពោះការប៉ុនប៉ង ដាក់គ្រាប់បែកបំផ្ទុះលើរបងសន្តិសុខ រវាងប្រទេសទាំងពីរ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយដូច្នេះថា “ជាការឆ្លើយតបចំពោះគ្រាប់រ៉ុកកែត ដែលបាញ់ចេញពីតំបន់ហ្គាហ្សា ទៅលើប្រទេសអ៊ីស្រាអែល កាលពីល្ងាចមិញនោះ យន្តហោះចម្បាំងរបស់យើង បានវាយប្រហារទីតាំងពួកភេរវកម្ម ហាម៉ាស់ នៅតំបន់ហ្គាហ្សា ហើយយើងឲ្យពួកហាម៉ាស់ ទទួលខុសត្រូវចំពោះសកម្មភាពទាំងអស់ ដែលចេញមកពីតំបន់ហ្គាហ្សា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×