ភ្នំពេញ ៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ គិតរហូតមកដល់ពេលនេះគឺសម្រេចបានប្រមាណជាង ៧០%ហើយ ដែលគ្រោងនឹងបញ្ចាប់នៅក្នុងឆ្នាំ២ ០២២ ។ នេះបើតាមការផ្សព្វផ្សាយរបស់ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាថ្ងៃ២០ កក្កដា។ ទោះបីជាពេលនេះ បញ្ហាជំងឺកូវីដ-១៩កំពុងរាតត្បាតដែលធ្វេីឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចជាតិខ្លះក៏ដោ យ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣ នៅតែបន្តកសាងយ៉ាងសកម្មឲ្យបានចប់ទៅតាមគម្រោងផែនការ។ ផ្លូវជាតិ...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ ចក្រភពអង់គ្លេសលោក Liu Xiaoming បានលើកឡើងថាប្រទេសចិន និងសហភាពអឺរ៉ុប អាចធ្វើការរួមគ្នាដើម្បីជួយពង្រឹងការការពារពិភពលោក ប្រឆាំងនឹងការគំរាមកំហែងដល់សុខភាព សាធារណៈដូចជាជំងឺរាតត្បាតកូវីដ-១៩ និងរួមចំណែកក្នុងការកសាងសហគមន៍សុខភាព ពិភពលោក សម្រាប់ទាំងអស់គ្នា។ ឯកអគ្គរដ្ឋទូតចិនបានធ្វើសុន្ទរកថាគន្លឹះមួយ នៅដើមសប្តាហ៍នេះ នៅក្នុងសិក្ខាសាលាចំនួនពីរ គឺវេទិកាស្ថាប័នរូបិយវត្ថុ និងហិរញ្ញវត្ថុផ្លូវការ (OMFIF) និងមជ្ឈមណ្ឌលកំណែទម្រង់អឺរ៉ុប (CER) ស្តីពីទំនាក់ទំនងរវាងចិន...
បច្ចុប្បន្នភាពក្រុមយុវបាតុកររាប់ពាន់នាក់ បានចេញធ្វើបាតុកម្មយ៉ាងកកកុញ នៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដានេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសនេះ ដែលលំអៀងទៅរករបបរាជានិយម ។ នេះជាលើកដំបូងហើយ ចាប់តាំងពីរដ្ឋប្រហារ កាលពីឆ្នាំ២០១៤កន្លងទៅ ដែលក្រុមយុវបាតុកម្ម ដែលមានអាយុក្រោម៣០ឆ្នាំ និងពាក់អាវខ្មៅ បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលមិនមែន ជាក្រុមបាតុករអាវលឿង ឬអាវក្រហមនោះទេ ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ច នៅប្រទេសអ៊ីរ៉ាក់ ដើម្បីពិភាក្សាពីចំណងទាក់ទងទ្វេភាគី និងតួនាទីរបស់អ៊ីរ៉ាក់ នៅក្នុងស្ថេរភាពក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យសារព័ត៌មាន របស់លោក al-Kadhimi បាឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក Zarif និងគណៈប្រតិភូរបស់លោក បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Mustafa...
ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ អំឡុងពេលជំងឺ កូវីដ-១៩ បានជាង៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ។ យោងតាមគេហទំព័ហ្វេសប៊ុក ក្រសួងសង្គមកិច្ច។ កាលពីថ្ងៃទី២៤...
ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាព គាំពារការសិក្សា ស្រាវជ្រាវ និងការលើកស្ទួយប្រវត្តិសាស្ត្រវប្បធម៌ ព្រមទាំងសិល្បៈសហសម័យ នៃប្រទេស កម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ព្រះវររាជមាតាទ្រង់បានសព្វព្រះហឫទ័យ រាជានុញ្ញាតឲ្យប្រើប្រាស់ “បណ្ណាល័យឈ្មោះសម្តេចម៉ែ” នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ។ នេះបើតាមហ្វេសប៊ុកព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ។...
ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា រហូតមកដល់ពេលនេះ ខេត្តបាន ដោះស្រាយបញ្ចប់វិវាទដីធ្លី ជូនប្រជាពលរដ្ឋចំនួន២៧ករណី លើពាក្យបណ្ដឹងសរុបចំនួន ៥៧ករណី។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក វ៉ី សំណាងបានថ្លែងថា...
ភ្នំពេញ ៖ ស្នងការនគរបាលនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយឯក ស ថេត បានណែនាំដល់លោកស្នងការរង ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំដល់អ្នកប្រកបមុខរបរដែលងាយរងគ្រោះដូចជា ស្ថានីយ៍លក់ប្រេង ទីតាំងលក់និងបញ្ចូលហ្គាស់ ជាពិសេសទីតាំងងាយរងគ្រោះផ្សេងៗទៀត ។ លោកថា ហើយទីតាំងទាំងនោះ គួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណី ដែលមានអគ្គិភ័យកើតឡើយជាយថាហេតុ ។ នេះបើតាមប្រសាសន៍លោកក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការចុះអនុវត្ត ត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន២៥៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៤៧.៩១២នាក់ ។ ក្នុងចំណោមករណីថ្មីនេះដែរ មាន៥ករណីជាអ្នកមកពីខាងក្រៅ និង៨នាក់នៅក្នុងសហគមន៍ និងអ្នកនៅសេសល់ផ្សេងទៀត ជាអ្នកស្នាក់នៅដែលជាកម្មករបរទេស ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីចំនួន៩៨ភាគរយ មានពាក់ព័ន្ធនឹងការនៅផ្តុំគ្នា ទន្ទឹមនឹងនេះដែរ ចំនួនដែលនៅសេសសល់...
ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥:៤៥នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តឬស្សីស្រស់។ នេះបើតាមដំណឹងមរណភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕