ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជូនអ្នកការទូតទៅអ៊ីរ៉ាក់ ដើម្បីពិភាក្សា លើទំនាក់ទំនងទ្វេភាគី និងសន្ដិសុខក្នុងតំបន់

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ច នៅប្រទេសអ៊ីរ៉ាក់ ដើម្បីពិភាក្សាពីចំណងទាក់ទងទ្វេភាគី និងតួនាទីរបស់អ៊ីរ៉ាក់ នៅក្នុងស្ថេរភាពក្នុងតំបន់។

យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យសារព័ត៌មាន របស់លោក al-Kadhimi បាឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក Zarif និងគណៈប្រតិភូរបស់លោក បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ Mustafa al-Kadhimi ហើយបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផលប្រយោជន៍រួម។

លោក Al-Kadhimi បានគូសបញ្ជាក់ ពីបំណងរបស់អ៊ីរ៉ាក់ ក្នុងការដើរតួនាទី ប្រកបដោយតុល្យភាព និងវិជ្ជមាន ក្នុងការបង្កើតសន្តិភាព និងវឌ្ឍនភាពនៅក្នុងតំបន់ ខណៈដែលលោក ហ្សារីហ្វ បានបង្ហាញក្តីសង្ឃឹមរបស់អ៊ីរ៉ង់ ចំពោះ“ ដំណាក់កាលថ្មី និងវិជ្ជមាននៃទំនាក់ទំនងជាមួយអ៊ីរ៉ាក់”៕ ដោយ៖ ឈូក បូរ៉ា

To Top