បរទេស៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រៀមខ្លួនធ្វើការជាមួយប្រទេសថៃ ដើម្បីពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងការពារសន្ទុះនៃការអភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។ យោងតាមទីភ្នាក់ងារព័ត៌មាន សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២០ បានឱ្យដឹងទៀតថា លោកស៊ីបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ លោកស៊ីបាននិយាយថា ចាប់តាំងពីការរីករាលដាល នៃមេរោគកូវីដ១៩...
បរទេស៖ នាវិករាប់រយនាក់ និងក្រុមពន្លត់អគ្គិភ័យ កំពុងបន្តបញ្ឈប់ការឆាបឆេះនៅលើនាវាវាយលុកដ៏មហិមាមួយរបស់អាមេរិក USS Bonhomme Richard សម្រាប់ថ្ងៃទី ៣ ជាប់ៗគ្នានៅឯមូលដ្ឋានទ័ពជើងទឹកក្រុង San Diego ក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលអាជ្ញាធរបាននិយាយថា នាវាដែលឆាបឆេះនេះ បច្ចុប្បន្នមានស្ថេរភាពហើយមានសុវត្ថិភាព។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា...
អ្នកស្រី ស្រី ណារុំ បានសម្រេចរាល់គោលដៅ ក្នុងជិវិតគ្រប់យ៉ាង មិនថាមានផ្ទះផ្ទាល់ខ្លួន តម្លៃមិនក្រោម 300,000ដុល្លារ ឡានទំនើប Luxus 570 តម្លៃខ្ទង់ 250,000ដុល្លារ បូកបន្ថែមលុយ ក្នុងកុងធនាគារ មិនក្រោម មួយលានដុល្លារ និងមានកេរ្តិ៍ឈ្មោះ និងមុខមាត់ ក្នុងសង្គម ។ មុននិងជោគជ័យ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អង្គការសហប្រជាជាតិ បានផ្ដល់មូលនិធិចំនួន១លានដុល្លា ដើម្បីជួយដល់ ជនទេសន្តរប្រវេសន៍កម្ពុជា ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះ ឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព...
បរទេស៖ ឧបទ្ទវហេតុ នៅមូលដ្ឋានទ័ពអាកាស Holloman គឺជាការធ្លាក់យន្តហោះលើកទី ៥ ចាប់តាំងពីខែឧសភា ហើយនេះជាលើកទី ២ ដែលយន្តហោះចម្បាំងប្រភេទ F-16 បានធ្លាក់ក្នុងរយៈពេល ពីរសប្តាហ៍កន្លងមកនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ របស់មន្រ្តីមូលដ្ឋានបានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិក...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសសើររដ្ឋបាលថ្នាក់ ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យ។ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានកោតសសើរបែបនេះ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័ន ពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពី...
បរទេស៖ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិសេរីភាពបញ្ចេញមតិ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងតែបង្កើនការរំលោភបំពាន លើប្រព័ន្ធផ្សព្វផ្សាយ និងបាននិយាយ ពីផលប៉ះពាល់អវិជ្ជមានរបស់លោក ត្រាំ លើសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងសន្និសីទកាសែតផ្លូវការចុងក្រោយ របស់លោក នៅមុនពេលចប់អាណត្តិ៦ឆ្នាំរបស់លោក នាចុងខែនេះ លោក David Kaye បាននិយាយ នៅក្នុងសេចក្តីអត្ថាធិប្បាយដ៏មុតមាំ ជាបន្តបន្ទាប់របស់លោកថា...
ភ្នំពេញ ៖លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស មានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរវិល ត្រឡមកប្រទេសកម្ពុជាវិញ ជាង១០ម៉ឺននាក់ ហើយការវិលត្រឡប់មកវិញនេះ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាលពេញសាកលលោក ធ្វើឲ្យមានការបិទប្រទេសជាដើម។ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពី...
ភ្នំពេញ ៖ ក្រោយពីបានទទួលពាក្យបណ្ដឹង តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាន រៀបចំកិច្ចប្រជុំ រវាងអគ្គនាយក ក.ប.ប. នឹងមាតាបិតាកុមារ ដែលរងគ្រោះពីការបំបៅកូនដោយ ម្សៅ ទឹកដោះគោម៉ាក Nutrilatt ។...