ភ្នំពេញ៖ ក្នុងកិច្ចប្រជុំដកពិសោធន៍ ការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបន្តណែនាំ ក៏ដូចជាបញ្ជាឲ្យ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ខណ្ឌទាំងអស់ ឲ្យស្ទូចរថយន្តទាំងឡាយណា ដែលបានចតល្មើសស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ យកមកធ្វើការផាកពិន័យភ្លាមៗ ដោយគ្មានការលើកលែងឡើយ។ ជាមួយគ្នានោះ...
ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានអះអាងថា ត្រឹមរយ:ពេល៦ខែ (ពីខែមករា ដល់ខែមិថុនា) ឆ្នាំ២០២០នេះ ក្រសួងបានដោះអន្ទាក់គ្រប់ប្រភេទ បានចំនួន២០១៧៩ ចេញពីតំតំបន់ការពារធម្មជាតិ ដើម្បីជួយជីវិតសត្វព្រៃ រាប់ម៉ឺនក្បាល ដែលកំពុងរងគ្រោះ។ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា...
បរទេស៖ តុលាការរុស្ស៊ី នាពេលថ្មីៗនេះ បានកាត់ទោសអ្នកនេសាទត្រី កូរ៉េខាងជើងមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទវាយប្រហារកងកម្លាំងព្រំដែនរុស្ស៊ី នៅលើសមុទ្រ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មានវិទ្យុអាស៊ីសេរី បានរាយការណ៍នៅថ្ងៃពុធ ម្សិលមិញនេះថា តុលាការមួយក្នុងទីក្រុង នៅតំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី Nakhodka នាពេលថ្មីៗនេះ...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានបង្ហាញខ្លួនចូលរួម ក្នុងពិធីគម្រប់ខួបមរណភាព លើកទី២៦ របស់ស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នៅវិមានព្រះអាទិត្យ Kumsusan Palace ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង។ នៅក្នុងខ្សែវីដេអូ ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង លោក គីម ជុងអ៊ុន...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា ផ្ទុះជំងឺខាន់ស្លាក់នៅវៀតណាម មានរហូតដល់ជាង៦០ករណី ។ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ គ្រូពេទ្យជំនាញ បានត្រួតពិនិត្យសីតុណ្ហភាពនៃរាងកាយ នៅភូមិមួយស្ថិតក្នុងខេត្ត Dak Lak ។ មានជាង៦០ករណី ហើយអ្នកដែលកើតជំងឺខាន់ស្លាក់ ត្រូវបានកត់ត្រា នៅក្នុងប្រទេសវៀតណាម ដែលមានអ្នកស្លាប់តិចបំផុត៣នាក់...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចរាល់ជាស្រេច សម្រាប់កិច្ចពិភាក្សាគ្នាបន្ថែមទៀត ជាមួយទីក្រុងព្យុងយ៉ាង ប៉ុន្តែលោកបានបដិសេធចោល សេចក្តីរាយការណ៍ ដែលថា លោកកំពុងស្វះស្វែង ជួបជាមួយមន្ត្រីកូរ៉េខាងជើង នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទីក្រុងសេអ៊ូល។ លោក Stephen Biegun ដែលដើរតួជាបុរសសំខាន់...
ភ្នំពេញ ៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី៣ ផ្លូវជាតិ លេខ៤-ផ្លូវជាតិលេខ១ សម្រេចបាន៣៩,៧៦% ហើយគ្រោងបញ្ចប់ការសាងសង់ នៅត្រឹមឆ្នាំ២០២១ខាងមុខ។ ក្នុងឱកាសចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាព ការងារសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី៣ កាលពីថ្ងៃទី៩...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ចំនួន១៨នាក់ ត្រូវបានជួយសង្គ្រោះ នៅឆ្នេរសមុទ្រលីប៊ី ទន្ទឹមនឹងដែរ មនុស្ស៧នាក់ផ្សេងទៀតបានស្លាប់ នៅឯសមុទ្រ ។ អង្គការ IOM បានឲ្យដឹង នៅលើបណ្តាញ Twitter ថា “ថ្ងៃនេះ...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម បានឲ្យដឹងថា អាជ្ញាធរវៀតណាម បានអនុញ្ញាតឲ្យនិស្សិតកម្ពុជា ចូលវៀតណាម ដើម្បីបន្តការសិក្សា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ម៉ុកបាយ (ខេត្តតៃនិញ) គឺតែមួយថ្ងៃគត់ ។ យោងតាមសេចក្តីជូនព័ត៌មាន របស់ស្ថានទូត នៅថ្ងៃទី៩ កក្កដា បានឲ្យដឹងទៀតថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសតួកគី បានឲ្យដឹងថា កាលពីថ្ងៃពុធ បានរកឃើញទូកដែលដឹកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានលិចនៅតំបន់ Lake Van ស្ថិតនៅភាគខាងកើតប្រទេសតួកគី ។ ទីតាំងនៃទូកដែលបានលិច “ស្របពេលដឹកជនអន្តោប្រវេសន៍ខុសច្បាប់” នៅ Lake Van ត្រូវបានកំណត់ដឹងដោយក្រុមរុករកដែនទឹក និងក្រុមនាវាជួយសង្គ្រោះ...