ព័ត៌មានអន្តរជាតិ

តុលាការរុស្ស៊ី កាត់ទោសដាក់គុក អ្នកនេសាទកូរ៉េខាងជើង៤ឆ្នាំ

បរទេស៖ តុលាការរុស្ស៊ី នាពេលថ្មីៗនេះ បានកាត់ទោសអ្នកនេសាទត្រី កូរ៉េខាងជើងមួយរូប ឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទវាយប្រហារកងកម្លាំងព្រំដែនរុស្ស៊ី នៅលើសមុទ្រ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មានវិទ្យុអាស៊ីសេរី បានរាយការណ៍នៅថ្ងៃពុធ ម្សិលមិញនេះថា តុលាការមួយក្នុងទីក្រុង នៅតំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី Nakhodka នាពេលថ្មីៗនេះ បានរកឃើញថា ជនជាតិកូរ៉េខាងជើងមានទោស ពីបទយកដំបងឈើ វាយប្រហារមន្ត្រីរុស្ស៊ី តិចបំផុត៣នាក់។

គួរបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំមិញ អាជ្ញាធររុស្ស៊ីបាននិយាយប្រាប់ថា អ្នកនេសាទកូរ៉េខាងជើង លើនាវាដ៏ធំពីរគ្រឿង និងអ្នកដទៃទៀត លើនាវានេសាទតូចជាង១១គ្រឿង បានប៉ះទង្គិចគ្នា ជាមួយកងកម្លាំងការពាររុស្ស៊ី ដែលបានជួប ជាមួយទូកទាំងនោះនៅសមុទ្រ ជាកន្លែងដែលរុស្ស៊ីអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង

To Top