ព័ត៌មានជាតិ

និស្សិតកម្ពុជា នឹងត្រូវអនុញ្ញាតឲ្យចូលទៅ សិក្សាបន្តនៅវៀតណាម តែ១ថ្ងៃគត់ គឺថ្ងៃ១៥ កក្កដា

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម បានឲ្យដឹងថា អាជ្ញាធរវៀតណាម បានអនុញ្ញាតឲ្យនិស្សិតកម្ពុជា ចូលវៀតណាម ដើម្បីបន្តការសិក្សា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ម៉ុកបាយ (ខេត្តតៃនិញ) គឺតែមួយថ្ងៃគត់ ។

យោងតាមសេចក្តីជូនព័ត៌មាន របស់ស្ថានទូត នៅថ្ងៃទី៩ កក្កដា បានឲ្យដឹងទៀតថា ពេលនិស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលទាំងអស់ ចូលទៅដល់វៀតណាម ត្រូវអនុវត្តន៍វិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន នៅខេត្តតៃនិញ ៕

To Top