ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦០ឆ្នាំ...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋចំនួន៦នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់ និងម្នាក់ផ្សេងទៀតត្រូវបានគេប្រកាសថា បាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ក្រឡាប់ទូកលិចនៅតំបន់ពាណិជ្ជកម្មដ៏ធំរបស់ប្រទេសនីហ្សេរីយ៉ា ។ អាជ្ញាធរគ្រប់គ្រងដែនទឹកនៅរដ្ឋ Lagos បានឲ្យដឹងថា ប្រតិបត្តិការនៃការជួយសង្គ្រោះបានប្រព្រឹត្តទៅ ហើយនៅតែបន្តការរុករកដដែល បន្ទាប់ពីមានឧប្បត្តិហេតុកើតឡើង នៅជិតតំបន់ Ikorodu ដែលជាទីតាំងស្ថិតនៅជាយក្រុង...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ គិតត្រឹមថ្ងៃសៅរ៍ មានប្រមាណជិត២៤០.០០០នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រទេសអារ៉ាប៊ី សាអូឌីត បានកើនឡើងលើសប្រទេសតួកគី ដែលមានអ្នកឆ្លងជំងឺសរុបជិត២០៦.០០០នាក់ ។ អ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនៅឯមជ្ឈិមបូព៌ា ដែលត្រូវបានគេរាយការណ៍មកថា មានករណីឆ្លងជំងឺថ្មីចំនួន២.៤៤៩នាក់...
ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីបំពាក់ឋានន្តរសកិ្តជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥១៤នាក់ (ស្រី១២នាក់) ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានបន្តធ្វើការព្រមានលើមានមន្រ្តីខិលខូចណា នៅតែបន្តឃុបឃិតគ្នាយកដីរដ្ឋនិងរំលោភយកដីរបស់ប្រជាពលរដ្ឋ នឹងត្រូវប្រឈមជាមួយការដកហូតមុខតំណែងចោល និងបណ្ដេញចេញពីគណបក្ស ប្រជាជនកម្ពុជាភ្លាមៗ គឺមិនបណ្តែតបណ្តោយឡើយ។ ការប្រកាសរបស់សម្តេចតេជោ ក្រោយមានការ ទាក់ទិនបញ្ហាទំនាស់ដីធ្លីនៅស្រុក គាស់ក្រឡ ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ ជាមួយអ្នកមានអំណាច និងអាជ្ញាធរខេត្ត។ ក្នុងនោះបន្ទាប់ពីមានរឿងអង្គភាពប្រឆាំង អំពើពុករលួយក៏បាននាំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រទេសជាតិ ដើម្បីបម្រើ សេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ គឺនៅកំពុងបន្តដំណើរការ យ៉ាងមមាញឹក បើទោះបីបញ្ហា កូវីដ-១៩ កំពុងបន្តការរំខានដល់សេដ្ឋកិច្ចជាតិ យ៉ាងណាក៏ដោយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធាននៃវិទ្យាស្ថានសហភាពអ៊ឺរ៉ុបចំនួន៣រូបនឹង ត្រូវជួបគ្នាជាមួយ នឹងអធិកាបតីលោកស្រី Angela Merkel នៅសប្តាហ៍នេះដើម្បីពិភាក្សាអំពី បញ្ហាដ៏ស្មុគស្មាញ ដែលកំពុងកើតឡើងនៅក្នុងប្លុកនេះនិងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមាន ភាពរស់រវើកឡើងវិញ តាមរយៈការបន្ថយបំណុល។ ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der Leyen បានធ្វើការផ្ញើលិខិត អញ្ជើញ David Sassoli ប្រធាននៃសភាអ៊ឺរ៉ុបលោក...
ភ្នំពេញ ៖ ក្រោយពីប្រជាពលរដ្ឋមួយចំនួនងើយឆ្ងលសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយ មន្ដ្រីអតីតបក្សប្រឆាំងចេញពីណានោះ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយ ថា សំឡេង សម្ដេចតេជោ ជាមួយមន្ដ្រីអតីតបក្សប្រឆាំង គឺចេញពីមជ្ឈដ្ឋានប្រឆាំងហ្នឹងឯង។ នាពេលថ្មីៗនេះ...
វ៉ាស៊ីនតោន៖ការធ្វើពហិការរបស់ អ្នកផ្សាយពាណិជ្ជកម្មលើ Facebook បានឈានដល់យុទ្ធនាការសកម្មជនឌីជីថលពិភពលោក មួយដែលមានគោលបំណងទប់ស្កាត់ មាតិកាស្អប់ខ្ពើម និងជាតិពុលនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្ស ប៉ុន្តែផលប៉ះពាល់របស់វា នៅតែមិនទាន់ច្បាស់។ ការផ្លាស់ប្តូរដែលមិនធ្លាប់មាន ពីមុនមកត្រូវបានចូលរួមដោយ ក្រុមហ៊ុនធំ ៗ ដូចជា Unilever Starbucks Levis និង Coca-Cola ព្រមទាំងក្រុមហ៊ុន ជិត...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់កិច្ចប្រជុំមួយរបស់ការិយាល័យនយោបាយរបស់គណបក្សពលករកូរ៉េថា ប្រទេសកូរ៉េខាងជើង បានរារាំងមេរោគកូរ៉ូណា មិនឲ្យមានផ្លូវឆ្លងចូលមកក្នុងប្រទេសបាន នេះបើតាមសេចក្តីរាយការណ៍មួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង ឈ្មោះ KCNA នៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើងនោះលោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានធ្វើការទប់ស្កាត់យ៉ាងហ្មត់ចត់ មិនឲ្យមេរោគដ៏សាហាវមានផ្លូវឆ្លងចូលបាន និងរក្សាស្ថានភាពប្រឆាំងការរាតត្បាតឆ្លងបានយ៉ាងខ្ជាប់ខ្ជួន បើទោះជាមានវិបត្តិសុខភាពទូទាំងពិភពលោក...