ហាណូយ៖ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមគោរព និងគាំទ្រ គោលការណ៍ “ ប្រទេសមួយប្រព័ន្ធពីរ” ច្បាប់មូលដ្ឋានរដ្ឋបាលពិសេសហុងកុង និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចការហុងកុងគឺជាកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសចិន។ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី...
នាព្រឹកថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំសែនរៀល (៤,៥០០,០០០រៀល) និងអង្ករចំនួន ២៤ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន...
ការទន្ទឹងរង់ចាំរបស់ទស្សនិកជនអស់រយៈពេលកន្លះឆ្នាំដើម្បីដឹងថា នរណាជាអធិរាជលំដាប់កំពូលបំផុត ក្នុងកម្មវីធីអធិរាជគុនខ្មែរ ISI PALM- ISI PIPE រដូវកាលទី២ ទម្ងន់៥៧គីឡូក្រាម នៅ PNN នឹងត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យទី៥ខែកក្កដាឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ នៅពេល វ៉ាន់ វឿន ឡើងតតាំងទល់នឹង អេលីត ចំរើន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស និងប្រាក់រង្វាន់៤០លានរៀល។ ខ្លាកំណាចទាំង២នេះបានឆ្លងកាត់...
បរទេស៖ ឯកអគ្គរដ្ឋទូតតួកគី ប្រចាំនៅប្រទេសបារំាង នាថ្ងៃពុធនេះ បាននិយាយប្រាប់ថា ទីក្រុងប៉ារីសទើបបានជូនដំណឹង ដល់អង្គការណាតូថា ខ្លួននឹងផ្អាកមិនចូលរួម ក្នុងប្រតិបត្តិការទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ានេ ក្រោយការស៊ើបអង្កេតលើឧប្បត្តិហេតុមួយ រវាងនាវាចម្បាំងបារាំងនិងតួកគី មិនគាំទ្រដល់ការអះអាង របស់ទីក្រុងប៉ារីស។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ បន្ទាប់ពីមានជម្លោះព្រំដែន ជាមួយចិននៅតំបន់ Ladakh រួចមក ប្រទេសឥណ្ឌា បានចាប់ផ្តើមវាយលុកសេដ្ឋកិច្ច លើប្រទេសចិន ដោយហាមឃាត់កម្មវិធីចិន ចំនួន ៥៩ នៅថ្ងៃច័ន្ទ និងត្រួតពិនិត្យការនាំចូលរបស់ចិន នៅកំពង់ផែរបស់ខ្លួន។ ក្រោយមក ក្រសួងពាណិជ្ជកម្មចិន បានអំពាវនាវ ឱ្យរដ្ឋាភិបាលទីក្រុងញូវដែលី កែតម្រូវសកម្មភាពរើសអើងរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ុនចិន។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ ប្រទេសចិន បានប្តេជ្ញាបន្តការចរចា ជាមួយអាស៊ាន ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានរំខាន ដោយជំងឺ កូវីដ១៩ ។ ប្រទេសចិននិងអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ ដើម្បីអនុវត្តឱ្យបានពេញលេញ សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅក្នុងសមុទ្រចិនខាងត្បូង និងបន្តការចរចាស្តីពី COC ដែលមានប្រសិទ្ធិភាព។ ក្រសួងការបរទេសវៀតណាម បាននិយាយថា...
បរទេស៖ ប្រទេសអូស្រ្តាលី កំពុងពិចារណាយ៉ាងសកម្ម ក្នុងការផ្តល់ទីជម្រកសុវត្ថិភាព ដល់ប្រជាជនហុងកុង ដើម្បីឆ្លើយតបនឹងច្បាប់សន្តិសុខថ្មី របស់ប្រទេសចិន។ ការពិចារណា របស់អូស្រា្តលីនេះ ទំនងជាបង្កភាពតានតឹងបន្ថែមទៀត ជាមួយទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បាននិយាយថា...
សេអ៊ូល៖ មេបញ្ជាការ កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េ (USFK) ឧត្តមសេនីយ៍ Robert Abrams បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គួរតែបន្តធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំនៅចំពោះមុខ សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល ដែលកំពុងវិវឌ្ឍន៍របស់កូរ៉េខាងជើង។ នៅក្នុងសុន្ទរកថាមួយ ក្នុងវេទិកាមួយដែលធ្វើឡើង នៅទីក្រុងសេអ៊ូល លោក Abrams ក៏បានកត់សម្គាល់ថា ត្រូវធ្វើការងារជាច្រើនទៀត...
(ភ្នំពេញ) ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២០៖ និយាយទៅអ្នកណាដែលមិនចង់ស្រណុកនោះ…? ហត់នឿយនឹងការងារ សំខាន់ៗរាល់ថ្ងៃច្រើនផង… ហើយត្រូវចំណាយពេលវេលារាប់ម៉ោងចុកខ្នង ចុកដៃក្នុងការបោកសម្អាតសម្លៀកបំពាក់ទៀត! ដូច្នេះហើយទើបបាន ជាស្ត្រីមេផ្ទះគ្រប់រូប សម្រេចចិត្តទិញម៉ាស៊ីនបោកខោអាវមកជំនួសដៃ…ប៉ុន្តែផ្ទុយទៅវិញបើជ្រើសរើសម៉ាស៊ីនបោកដែលមិនស័ក្តិសមទៀតនោះ ជីវិតនឹងកាន់តែយ៉ាប់យ៉ឺនហើយ!! ខ្ញុំហ៊ាននិយាយអ៊ីចឹងម៉ង…!! សាកគិតមើលម៉ាស៊ីនបោកសម្លៀកបំពាក់ ធម្មតាខ្លះធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់ ដាច់រហែកសាច់ក្រណាត់, ដាច់ឡេវ, ដាច់រូត, យារសាច់ក្រណាត់ និងមានជាប់កំណកសាប៊ូធ្វើឱ្យរមាស់មាន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសតួកគី លោក Erdogan បានធ្វើការប្រកាសប្តេជ្ញាចិត្តមួយថា ប្រទេសរបស់លោក នឹងធ្វើយ៉ាងណា ដើម្បីថែរក្សាសន្តិសុខ និងសន្តិភាព និងសេ្ថរភាពជូនប្រទេសស៊ីរី។ ថ្លែងនៅក្នុងវិដេអូខលមួយ ជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani លោក Erdogan បាននិយាយថាតួកគី...