ព័ត៌មានអន្តរជាតិ

តួកគីប្តេជ្ញារក្សាសន្តិសុខ និងសន្តិភាព ក្នុងប្រទេសស៊ីរី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសតួកគី លោក Erdogan បានធ្វើការប្រកាសប្តេជ្ញាចិត្តមួយថា ប្រទេសរបស់លោក នឹងធ្វើយ៉ាងណា ដើម្បីថែរក្សាសន្តិសុខ និងសន្តិភាព និងសេ្ថរភាពជូនប្រទេសស៊ីរី។

ថ្លែងនៅក្នុងវិដេអូខលមួយ ជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani លោក Erdogan បាននិយាយថាតួកគី នឹងធ្វើការងារយ៉ាងសំខាន់មួយ សម្រាប់ស៊ីរី ហើយសង្កត់ធ្ងន់ជាពិសេស ទៅលើឯកភាពនយោបាយ និងបូរណភាពទឹកដី របស់ប្រទេសជិតខាង របស់ខ្លួនមួយនេះជាអាទិភាព។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាសន្តិភាពជូនស៊ីរី ដែលមានឈ្មោះថា Astana ត្រូវបានធ្វើឡើង កាលពីខែមករា ឆ្នាំ២០១៧ ដោយភាគីប្រទេសដូចជា រុស្ស៊ី អ៊ីរ៉ង និងតួកគីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top