ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា គិតក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរសរុបចំនួន ៤៥២,៦៩២ នាក់ បានចេញទស្សនាកំសាន្តតាម រមណីយដ្ឋាននានានៅទូទាំងប្រទេស បើធៀបនឹង រយ:ពេល៣សប្តាហ៍នៃខែឧសភា កើនឡើង ៧.២៤ភាគរយ។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២០លោកថោង...
ហ្សឺណែវ៖ អ្នកជំនាញ នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនបានឈានដល់ កម្រិតកំពូលរបស់ខ្លួន នៅទ្វីបអាមេរិកនោះទេ ហើយតំបន់នេះ ទំនងជានឹងមានការស្លាប់បន្តទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Michael Ryan នាយកប្រតិបត្តិ នៃកម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយតាមបណ្តា កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន ឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ០៥ករណីផ្សេងគ្នា ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ការបង្ក្រាបគ្រឿងញៀនទាំង៤ករណីរួមមាន ៖ ករណីទី១ ៖ នៅវេលាម៉ោង ៩៖00នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០...
បរទេស៖ នាវាទ័ពជើងទឹកអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារម្សិលមិញនេះ បានធ្វើដំណើរក្បែរតំបន់ឆ្នេរ ប្រទេសវេណេស៊ុយអេឡា ហើយនេះជាអ្វី ដែលទីបញ្ជាការភាគខាងត្បូង របស់យោធាសហរដ្ឋអាមេរិក ហៅថាជាប្រតិបត្តិការ សេរីភាពនាវាចរណ៍ ក្រោយមួយថ្ងៃបន្ទាប់ពី នាវាដឹកទំនិញមួយគ្រឿង មកពីប្រទេសអ៊ីរ៉ង់ បានចូលចតនៅផែ នៃប្រទេសវេណេស៊ុយអេឡា។ ក្នុងសារបង្ហោះ លើគេហទំព័ររបស់ខ្លួន ទីបញ្ជាការភាគខាងត្បូង បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS...
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកនិងផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី ៨) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៧,០២៨ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៤៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។
ភ្នំពេញ៖ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាម និយាយតៗគ្នាថា អាជ្ញាធរខេត្តត្បូងឃ្មុំ បានបើកផ្លូវឲ្យឈ្មួញ នាំចូលជ្រូករស់ខុសច្បាប់ តាមច្រកត្រពាំងផ្លុងនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា មិនមានករណី ដូចដែលបានលើកឡើងនោះទេ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តត្បូងឃ្មុំ” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសម៉ាឡេស៊ី ត្រូវបានគេដឹងថា បានចាប់ផ្តើមដំណើរការ សាលារៀនឡើងវិញ ហើយសម្រាប់សិស្សកម្រិតខ្ពស់ឡើងទៅ ។ យោងតាមទីភ្នាក់ងារព័ត៌មានខាងលើ បានឲ្យដឹងថា សិស្សសាលាកម្រិតខ្ពស់ បានចាប់ផ្តើមចូលរៀនឡើងវិញហើយ គឺចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងទៅ កាលពីថ្ងៃពុធម្សិលមិញនេះ ។ គេបានដឹង ក្រោយពីបិទដំណើរការសាលារៀន នៅក្នុងប្រទេសម៉ាឡេស៊ី...
វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរប៉ង់តាហ្គោន បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នៅតែផ្តោតលើការរំសាយ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ចំពេលដែលទីក្រុងព្យុងយ៉ាង បានបង្កើនការបង្កហេតុ ប្រឆាំងនឹងទីក្រុងសេអ៊ូល។ លោក David Helvey ជាជំនួយការរដ្ឋមន្រ្តី ក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ – ប៉ាស៊ីហ្វិក បានលើកឡើងថា សកម្មភាពថ្មីៗរបស់កូរ៉េខាងជើង បានបង្ហាញពីសារសំខាន់ នៃការរក្សាជំហរត្រៀមខ្លួនរឹងមាំ រវាងទីក្រុងវ៉ាស៊ីនតោន...
បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត ថតរូបស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វី នរណាមិនល្បី ថតរូបស្អាតខ្យូតមិនចាំបាច់ Edit រឺ ដូរ Filter ដូច្នេះហើយចំពោះ OPPO A92 ក៌ចឹងដែរ ធានាថតម៉ាអេម ពិសេសអ្នកសារព័ត៌មានដៃគូមួយចំនួនធំ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល (MOH)សិង្ហបុរី បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩១នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៤២.៦២៣នាក់នៅក្នុងប្រទេសនេះ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ គឺមាន៩៧ភាគរយដែលឆ្លងជំងឺពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នា ទន្ទឹមនឹងនេះដែរ ចំនួនភាគរយដែលនៅសេសសល់គឺមានការប៉ះពាល់នៅកន្លែងមានមេរោគជាប់ដិតដាម ។ ក្រសូងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺ៣០៤នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ ។ សរុបអ្នកជាសះស្បើយមាន៣៦.២៩៩នាក់ និងបានចាកចេញពីមន្ទីរពេទ្យទាំងស្រុងហើយ...