អត្ថបទ

OPPO A92 ទាក់ចិត្តអ្នកសារព័ត៌មាន និងអ្នកស្រឡាញ់ថតរូប បន្ទាប់ពីតេស្ត ពិសេស កាមេរ៉ា AI 4 គ្រាប់ 48MP ច្បាស់ម៉ត់ញាក់សាច់ ល្បឿនម៉ារលូនជាមួយនឹងរ៉េមធំរ៉មក៌ធំ 8GB+128GB ថ្មខ្លាំង 5000mAh

បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត ថតរូបស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វី នរណាមិនល្បី ថតរូបស្អាតខ្យូតមិនចាំបាច់ Edit រឺ ដូរ Filter ដូច្នេះហើយចំពោះ OPPO A92 ក៌ចឹងដែរ ធានាថតម៉ាអេម ពិសេសអ្នកសារព័ត៌មានដៃគូមួយចំនួនធំ អ្នកចូលចិត្តរូប អ្នកចូលចិត្តលេងហ្គេមដូចជាអាយដល Raven និង HENG ក៌សសើរមិនដាច់ពីមាត់ផងដែរ បន្ទាប់បានតេស្តនិង Review មុនគេប្រមាណ2សប្តាហ៌កន្លងមក ។

មុននឹងចេញលក់ជាផ្លូវការ ក្រុមហ៊ុនបានជ្រើសរើសនិងផ្តល់ឱកាសដល់អ្នកសារព័ត៌មាននិងដៃគូសហការណ៌ សំខាន់ៗ ដើម្បីតេស្តនិងសាកល្បងប្រើ ដោយថតូប តេស្តថតវីដេអូ តេស្តហ្គេម កំលាំងថ្ម ជាលទ្ធផលដ៏ភ្ញាក់ផ្អើលនោះគឺទទួលការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ចំពោះគុណភាពកាមេរ៉ាលំដាប់ A កម្រិតអាជីព ដោយសារតែកាមេរ៉ា OPPO A92 មានទំហំភិចសែលធំ ចំនួនលេនក៏ច្រើន បានបំពាក់មកជាមួយ AI កាមេរ៉ាក្រោយ 4គ្រាប់ លំដាប់ A ទំហំធំ 48MP បានបំពាក់មកនូវបច្ចេកវិទ្យាផ្គុំភិចស៊ែលបញ្ចូលគ្នា 4in1 ធ្វើឲ្យគុណភាពនៃរូបភាពកាន់តែច្បាស់ដិតស្អាតគ្រប់ចំណុច ពណ៌ដិតបែបធម្មជាតិ និងក៌មានលេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP លេនថតរូបបែប Portrait ទំហំ 2MP ប្តូរបានច្រើនពណ៌ដែលអាចជ្រើសពី Original (OP1) រហូតដល់ OP7 និងលេនបែបសរខ្មៅទំហំ 2MP ដែលបណ្តុំកាមេរ៉ារចនាបែបអក្សរ C ទាក់ភ្នែក ដោយថតបានច្រើនប្លង់ ច្រើនស្ទីលស្អាតគ្រប់ប៉ុស្ដិ៍ ថែមទាំងអាចថតរូប និងវីដេអូប្លង់ទូលាយងាយៗ (Ultra Wide Angle) បានមុំ 119o បានយ៉ាងទូលាយ ដែលងាយស្រួលក្នុងការថតរូបបែបក្រុមគ្រួសារ ជួបជុំមិត្តភក្តិមិនពិបាកថតដើរខិតថយក្រោយ ថតទេសភាពទ្រវែងពេញភ្នែក ថតឃើញរាងខ្ពស់ ជើងស្រឡូន ត្រូវចិត្តមិត្តនារីៗ។

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចថតរូបរឹតតែច្បាស់នៅពេលយប់និងស្រស់ស្អាត ដោយមុខងារថតរូបច្បាស់នៅទីងងឹត 2.0 (Ultra Night Mode 2.0) ពីកាមេរ៉ា AI 4គ្រាប់ ជាមួយនឹងកម្រិត Aperture f/1.7 ។ រឹតតែពិសេសបើនិយាយពីកាមេរ៉ាមុខវិញ គឺបែបទម្លុះអេក្រង់ ធានាស៊ែលហ្វីម៉ាស្អាតកប់ ខ្យូតៗ ដែលមានទំហំរហូតដល់ 16MP ជាមួយនឹងមុខងារ AI Beautification ជំនួយសម្រស់ ក្មេងជាងវ័យ អាចសម្គាល់ពីសម្បុរស្បែក ភេទ អាយុ ទៅតាមស្ថានភាពពន្លឺផ្សេងៗគ្នា ធ្វើឱ្យរូបភាពដែលថតចេញមកស្រស់ស្អាតបែបធម្មជាតិ ពិសេសទាំងថតរឹតតែស្អាតបែប Bokeh ច្បាស់មុខព្រាលក្រោយ (ផ្ទៃ) ថតហើយលង់សម្រស់ខ្លួនឯង ថតភ្លាមផុសភ្លេតក្នុងហ្វេសបុគ មិនចាំបាច់កែ រឺ Edit តាម Apps ។

ម៉ោះទស្សនារូបភាពស្អាតៗ ដែលថតចេញពីកាមេរ៉ា OPPO A92 ស្តែងៗ ជួបជាមួយនឹង អាយដល Raven និង Heng វិញម្តង គាត់បាននិយាយដោយញញឹម “ថាបើនិយាយពីកម្លាំង និងល្បឿនរបស់ OPPO A92 គឺមិនសរសើរមិនបានមែន ដោយប្រើប្រាស់បន្ទះឈីប Snapdragon 665 ជាមួយនឹងរ៉េមធំទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យធំបានច្រើនកម្មវិធីដល់ទៅ 128GB បន្ថែមជាមួយបច្ចេកវិទ្យា Hyper Boost ដែលធ្វើឲ្យកម្មវិធីកាន់តែរលូន ដំណើរការកម្មវិធីបានច្រើនក្នុងពេលទន្ទឹមគ្នា។ ដូច្នេះមាន OPPO A92 ក្នុងដៃនឹងធ្វើឲ្យអ្នកលែងបារម្ភជាមួយការលេងហ្គេមយូរឆាប់ក្តៅទូរស័ព្ទ រអាក់រអួល រឺទាក់ៗ រឺឧស្សាហ៌ re-start ទៀតហើយ។

រឹតតែសាហាវ OPPO A92 ថាមពលថ្មខ្លាំងធំទំហំ 5000mAh ប្រើធម្មតាបានមួយថ្ងៃកន្លះស៊ីផុយមិនពិបាកស្ពាយ Power Bank តាមខ្លួន ពិសេសសាកថ្មក៏លឿន 18W ផងដែរ។ ដូច្នេះលោកអ្នកលែងធុញទ្រាន់ដោយ ឆាប់អស់ថ្ម ពិសេសមិនឡើងកម្តៅពេលសាកថ្ម ។ OPPO A92 បានបំពាក់មកជាមួយនូវអេក្រង់បែប Neo កម្រិត FHD+ (Neo Display) ទំហំ 6.5 អ៊ីង កម្រិតលាតរហូតដល់ទៅ 90.5% ជំនួយដល់ភ្នែកក្នុងការទស្សនា ដែលមានការទទួលស្គាល់ពីស្ថាប័ន TüV Rheinland ផងដែរ ។ បើនិយាយពីតួទូរសព្ទ័វិញ បានរចនាប្លែកយ៉ាងប្រណិត រូបរាងបែប 3D ចែងចាំងដូចពន្លឺផ្កាយប្រដេញដ៏ទាក់ទាញ ។

មូលហេតុដែលជម្រុញ OPPO A92 ទទួលបានការពេញនិយមលក់ដាច់ខ្លាំង ទាំងតម្លៃ ទាំងគុណប្រយោជន៌ នៅបណ្តាប្រទេសអាស៊ី រួមមានម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី នោះក៏ព្រោះតែតម្លៃកប់ចិត្ត និងជាស្មាតហ្វូនល្អបំផុតលំដាប់ថវិកាមធ្យម ជាមួយនឹងលក្ខណៈពិសេសលំដាប់ A 4 យ៉ាង គឺ (1) កាមេរ៉ា AI លំដាប់ A ដោយកាមេរ៉ាក្រោយមាន 4គ្រាប់ទំហំធំ 48MP រចនាជាអក្សរ C ដ៏ទាក់ទាញ (2) ល្បឿនរលូនលំដាប់ A ដោយបំពាក់នូវបន្ទះឈីប Snapdragon 665 ស៊ីគ្នាជាមួយ RAM ធំ 8GB និង ROM ធំ រហូតដល់ 128GB (4) ថ្មធំខ្លាំងលំដាប់ A ទំហំ 5000mAh និងសាកថ្មលឿន កម្រិត 18W ។ ចុះនៅកម្ពុជាក៏មិនណយដែរ ដោយសារតែតម្លៃបែកធ្លាយត្រឹម 200-300$ រកឯណាបាន? ។

លឺព័ត៌មានខ្សឹបខ្សៀវថា អ្នកសារព័ត៌មានសំខាន់ៗ និងដៃគូសហការណ៌ផ្សព្វផ្សាយ ត្រូវបានអញ្ជើញចូលរួមកម្មវិធីតេស្តលើកដំបូង OPPO A92 VIP Experience នៅព្រឹកថ្ងៃទី 26 មិថុនា នេះ នោះអ្វីៗនឹងត្រូវបានលាតត្រដាង ដោយការចាប់កាន់ ស្ទាបអង្អែល ឃើញរូបរាងពិត ពណ៌ទាក់ភ្នែក ពិសេសតេស្តសាកប្រើស្តែងៗគ្រប់ចំណុច តេស្តខ្ទេច តេស្តខ្ទី៕

បើចង់ដឹងលក្ខណៈពិសេសលម្អិតអាចទស្សនាវីដេអូនេះបាន អ្នកពិតជាលង់លំដាប់ A
https://www.youtube.com/watch?v=zrm7LXGXrq8

This image has an empty alt attribute; its file name is photo_2020-06-25_15-25-38-1-1024x512.jpg
This image has an empty alt attribute; its file name is photo_2020-06-25_15-25-59-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-06-25_15-25-48-1-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-06-25_15-25-42-1024x512.jpg
This image has an empty alt attribute; its file name is photo_2020-06-25_15-25-50.jpg
This image has an empty alt attribute; its file name is photo_2020-06-25_15-25-53-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-06-25_15-25-56-1024x768.jpg
To Top