Covid-19

WHO៖ ជំងឺកូវីដ-១៩ មិនបានឈានដល់កម្រិតកំពូល នៅទ្វីបអាមេរិកនោះទេ ហើយនឹងមានការស្លាប់បន្ដទៀត

ហ្សឺណែវ៖ អ្នកជំនាញ នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនបានឈានដល់ កម្រិតកំពូលរបស់ខ្លួន នៅទ្វីបអាមេរិកនោះទេ ហើយតំបន់នេះ ទំនងជានឹងមានការស្លាប់បន្តទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Michael Ryan នាយកប្រតិបត្តិ នៃកម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា “ខ្ញុំនឹងបង្ហាញពីស្ថានភាព នៅអាមេរិកជាទូទៅ និងអាមេរិកកណ្តាល និងអាមេរិកឡាទីន ដែលកំពុងវិវត្ត និងមិនទាន់ ឈានដល់ចំណុចកំពូលនៅឡើយ ហើយទំនងជា នឹងមានករណីមាននិរន្តរភាព និងបន្តស្លាប់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។

លោកបានបន្ដថា ជំងឺរាតត្បាតរីករាលដាលខ្លាំង នៅអាមេរិកជាទូទៅ ហើយជាពិសេស នៅអាមេរិកកណ្តាល និងខាងត្បូង។ ប្រទេសជាច្រើនជួបប្រទះនូវ“ ករណីកើនឡើងពី ២៥ ទៅ ៥០ ភាគរយ ក្នុងករណីមួយសប្តាហ៍ចុងក្រោយ” ដែលមានន័យថា ការរាតត្បាត នៅតាមប្រទេសជាច្រើនក្នុងតំបន់“ មិនបានឈានដល់ចំណុចកំពូល” ហើយថាពួកគេ“ នៅតែទទួលរងការឆ្លងសហគមន៍ ប្រកបដោយនិរន្តរភាព”៕ ដោយ៖ ឈូក បូរ៉ា

To Top