ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា ។ សូមអានសេចក្តី ជូនដំណឹងរបស់ក្រសូងធនធានទឹក និងឧតុនិយម ដូចខាងក្រោម
បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលកំពុងតែពិចារណា ដកការប្រកាសអាសន្ន នៅក្នុងខេត្តជាច្រើន ដែលមិនស្ថិតនៅក្នុងចំណោម តំបន់រងការវាយប្រហារខ្លាំងក្លា ពីការរាតត្បាតនៃមេរោគកូវីដ១៩ នៅមុនពេលកាលផុតកំណត់ ថ្នាក់ជាតិ នាថ្ងៃទី៣១ ខែឧសភា។ នៅក្នុងកិច្ចពិភាក្សាគ្នាមួយ លោក Nishimura បានមានប្រសាសន៍ដូច្នេះថា “ការដកសេចក្តីប្រកាសក្នុងភាពអាសន្ន ក្នុងខេត្តជាច្រើន...
កំពង់ចាម ៖ យ៉ាងហោចណាស់ មានមនុស្ស៣នាក់ ក្នុងចំណោម១១បានបាត់ខ្លួន កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២០ ក្នុងហេតុការណ៍ទូកអូសយ៉ាងកាវ បានបើកបុកទូក ប្រជាពលរដ្ឋបើកឆ្លងទន្លេ មកពីពិធីមង្គលការ ឆ្ពោះទៅកាន់លំនៅឋាននៅភូមិទី ២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មេឃុំកោះសំរោងលោក សន...
បរទេស៖ ទាហានរុស្ស៊ី តាមសេចក្តីរាយការណ៍ កំពុងតែដំណើរការកូនដ្រូន នៅជុំវិញប្រទេសវេណេស៊ុយអេឡា ជាផ្នែកនៃប្រតិបត្តិការ ស្វែងរកសមាជិក កងកម្លាំងប្រដាប់អាវុធ ដែលបានដឹកនាំ ការលុកលុយយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសនោះ នាសប្ដាហ៍នេះ។ យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត El Nacional បានឲ្យដឹងថា សមាជិកកងកម្លាំងពិសេសរុស្ស៊ី តិចបំផុតចំនួន៨នាក់ នឹងដំណើរការកូនដ្រូន ដើម្បីធ្វើប្រតិបត្តិការ ស្វែងរកនិងល្បាត...
ភ្នំពេញ៖ ការរចនាបទ កាន់តែប្រសើរឡើង របស់ណាហ្គាទី ៣ នឹងបង្ហាញ ជារចនាសម្ពន្ធ័ប្លែកតែមួយ គត់ ដែលនឹងលេចចេញ ជារូបរាង ក្នុងរាជធានីភ្នំពេញ ដោយធានាថា នឹងក្លាយជាទីតាំងកម្សាន្ត ដែលមានគុណភាពខ្ពស់ នៅក្នុងតំបន់ ខណៈពេលដែលទីតាំងថ្មីមួយនេះ នឹងជួយប្រទេសកម្ពុជា ក្នុងការបង្កើតផលិតផលទេសចរណ៍ ប្រកបដោយគុណភាព បន្ថែមទៀត។ ណាហ្គាថ្មីទី ៣...
បរទេស៖ គណៈកម្មាធិការសុខភាពជាតិ របស់ប្រទេសចិន បានរាយការណ៍ ករណីមេរោគកូរ៉ូណា ដែលបញ្ជាក់ថ្មីចំនួន១៤ករណី នៅថ្ងៃទី០៩ ខែឧសភា ហើយនោះជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដោយរួមមានករណីដំបូង សម្រាប់រយៈពេលជាងមួយខែ នៅក្នុងទីក្រុងវូហាន ជាទីផ្ទុះឆ្លងមេរោគនេះ ដំបូងគេបង្អស់។ ស្របពេលដែលប្រទេសចិន បានប្រកាសជាផ្លូវការថា គ្រប់តំបន់ទាំងអស់ ក្នុងប្រទេសមានហានិភ័យទាប កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននោះ...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ខែឧសភា ឆ្នាំ២០២០នេះ មិនមានករណីជាសះស្បើយ ពីជំងឺកូវីដ១៩ និងមិនមានករណីឆ្លងថ្មីឡើយ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈអ្នកព្យាបាលជាសះស្បើយ កើនដល់១២០នាក់ ចំណែកអ្នកជំងឺ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩។ សន្និសីទសារព័ត៌មាននេះ មានគោលបំណង ជម្រាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ កាលពីថ្ងៃច័ន្ទថា គ្មានករណីឆ្លងមេរោគកូវីដ-១៩ ពីការឆ្លងសហគមន៍ ត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងសេអ៊ូល រយៈពេលពីរសប្តាហ៍ជាប់គ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយ រដ្ឋាភិបាលក្រុងសេអ៊ូល បានឱ្យដឹងថា ការឆ្លងមេរោគសរុប នៅក្នុងរដ្ឋធានី បានកើនឡើងដល់ ៦៣៧ នាក់ គិតត្រឹមម៉ោង ១០...
ភ្នំពេញ៖ តាមការដឹងពីក្រុមការងារ ចត្តាឡីស័ក មណ្ឌលព្រះមុនីវង្ស ក្រុងបាត់ដំបង សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរនិវត្តន៍ ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ តាមច្រកអូរបីជាន់ មានចំនួន១៣៦នាក់ ។ ក្នុងនោះស្រីចំនួន៦៣ នាក់ ដែលមានគោលដៅ ទៅកាន់ខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានខេត្តបាត់ដំបង ចំនួន ៣៥នាក់ដែរ ។...