Covid-19

ជប៉ុនពិចារណា ដកការប្រកាសអាសន្ន ពីវីរុសកូរ៉ូណា នៅក្នុងតំបន់ខ្លះ មុនដាច់ខែឧសភា

បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលកំពុងតែពិចារណា ដកការប្រកាសអាសន្ន នៅក្នុងខេត្តជាច្រើន ដែលមិនស្ថិតនៅក្នុងចំណោម តំបន់រងការវាយប្រហារខ្លាំងក្លា ពីការរាតត្បាតនៃមេរោគកូវីដ១៩ នៅមុនពេលកាលផុតកំណត់ ថ្នាក់ជាតិ នាថ្ងៃទី៣១ ខែឧសភា។

នៅក្នុងកិច្ចពិភាក្សាគ្នាមួយ លោក Nishimura បានមានប្រសាសន៍ដូច្នេះថា “ការដកសេចក្តីប្រកាសក្នុងភាពអាសន្ន ក្នុងខេត្តជាច្រើន ក្នុងចំណោមខេត្តទាំង៣៤ លើកលែងតែខេត្តទាំងឡាយណា ស្ថិតក្រោមការយកចិត្តទុកដាក់ពិសេសនោះ នឹងទំនងជានឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗនេះ ស្របពេលដែលខេត្តជាច្រើន មិនឃើញមានករណីឆ្លងថ្មីនោះទេ”។

គួរបញ្ជាក់ថា ប្រទេសជប៉ុន បានបន្តភាពប្រកាសអាសន្នទូទាំងប្រទេស កាលពីសប្ដាហ៍មុន រហូតដល់ចុងខែឧសភា ប៉ុន្តែបាននិយាយថា ខ្លួននឹងធ្វើការវាយតម្លៃស្ថានភាព នៅក្នុងកិច្ចប្រជុំក្រុមការងារ ទទួលបន្ទុកករណីវីរុសកូរ៉ូណា នាថ្ងៃទី១៤ ខែឧសភា ហើយនឹងអាចដកវិធានការនោះ មុនកាលកំណត់ សម្រាប់ខេត្តមួយចំនួន៕ ប្រែសម្រួល៖ប៉ាង កុង

To Top