ភ្នំពេញ៖ ស្របពេលដែលពិភពលោក នៅតែបន្តមានការរីករាលដាល កើនឡើងនូវជំងឺកូវីដ១៩នោះ លោកស្រី Li Ailan តំណាង អង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជាបានអះអាងថា កម្ពុជានៅតែមានការប្រឈម នៃការឆ្លងជំងឺកូវីដ១៩នេះដដែល បើមិនមានការប្រុងប្រយ័ត្នខ្ពស់។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ លោកស្រី Li Ailanបានថ្លែងថា ជំងឺកូវីដ១៩...
ទីក្រុងប៉េកាំង៖ ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) លោក Thomas Bach បាននិយាយនៅក្នុងលិខិតមួយ ទៅកាន់ចលនាអូឡាំពិក ដែលមានចំណងជើងថា អូឡាំពិក និងកូរ៉ូណាថា ចលនាប្រឆាំងនឹងមេរោគឆ្លង កំពុងកើតមានអាចជាឱកាស ដើម្បីពង្រឹងភាពពាក់ព័ន្ធ នៃចលនាអូឡាំពិករបស់យើង នៅលើពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ដើម្បីសម្រេចគោលបំណងនេះ លោកប្រធានបានអំពាវនាវ ឲ្យមានការកែទម្រង់...
រតនគិរី៖ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បាននិងកំពុងសម្រុកយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណ:បច្ចេកទេស នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី សរុបរយៈពេល៥ថ្ងៃ មានរថយន្តតូចធំចំនួន១៩១គ្រឿង ក្នុងនោះមាន១៦៤គ្រឿង មានលក្ខណៈត្រឹមត្រូវល្អ និង២៧គ្រឿង មិនមានលក្ខណៈគ្រប់គ្រាន់។ លោក ឃឹម រមណី ប្រធានស្តីទីមន្ទីរសាធារណ និងដឹកជញ្ជូន ខេត្តរតនគិរីបានអោយដឹង នៅព្រឹកថ្ងៃទី៤ ខែឧសភាឆ្នាំ២០២០នេះថា ក្នុងមួយថ្ងៃៗ មានរថយន្តតូចធំជាច្រើនគ្រឿង...
ចិន៖ រថយន្តប្រឆាំង នឹងមេរោគឆ្លងប្រទេសចិន ដោយមានប៊ូតុង និងកុងតឺន័រប្រើប្រាស់ថ្នាំកូត ប្រឆាំងមេរោគ និងតម្រងខ្យល់ ដែលមានពន្លឺកាំរស្មី UV ដើម្បីធ្វើឲ្យខ្យល់ ស្ថិតក្នុងចំណោមលក្ខណៈថ្មីៗ ត្រូវបានផលិត ដោយក្រុមហ៊ុនផលិតរថយន្ត ដើម្បីការពារអ្នកបើកបរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន Geely បានផ្តួចផ្តើមគំនិតមួយ ដែលមានឈ្មោះថា គម្រោងរថយន្ត ដែលមានសុខភាពល្អ...
ភ្នំពេញ ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០៖ ឱកាសពិសេស…!! ឱកាសចំណេញច្រើនជាមួយនឹង ការថែមជូនកាដូដ៏ធំអស្ចារ! ទិញថែមៗ…! សម្រាប់មហាប្រូម៉ូសិនពីការទិញ Galaxy S20+ | S20 Ultra ឬ Galaxy A51 នឹងផុតកំណត់ត្រឹមថ្ងៃទី 31 ខែឧសភា ឆ្នាំ...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យបើកសួនឧទ្យាន សារមន្ទីរ បណ្ណាល័យ និងកន្លែងសាធារណៈមួយចំនួនផ្សេងទៀត និងសូម្បីតែនៅតំបន់ដែលមានចំនួននៃការឆ្លងមេរោគនេះច្រើនក៏ដោយ។ យោងតាមសារព័ត៌មានជប៉ុន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពធុញថប់សាធារណៈជាមួយនឹងការដាក់ក្នុងប្រទេសក្នុងភាពអាសន្នដ៏យូរនោះ លោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច បាននិយាយនៅក្នុងសន្និសីទកាសែតថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យបើកកន្លែងទាំងនោះឡើងវិញ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានបន្តគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងបង្កើត“ អនាគតភ្លឺស្វាង” សម្រាប់ប្រជាជនរបស់ខ្លួនបន្ទាប់ពីការវិលត្រឡប់របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាសាធារណៈបន្ទាប់ពីការអវត្តមានរយៈពេល ២០ ថ្ងៃរបស់លោក។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ” លោក Pompeo ក៏បានធ្វើការផ្លាស់ប្តូរការបាញ់កាំភ្លើងថ្មីៗរបស់កូរ៉េទាំងពីរ ដែលត្រូវបានបង្កឡើងដោយគ្រាប់កាំភ្លើងរបស់កូរ៉េខាងជើងថា ជារឿងចៃដន្យចំពេលមានការព្រួយបារម្ភថាការកើនឡើងនៃភាពតានតឹងអាចនឹងរារាំងដល់កិច្ចប្រឹងប្រែង...
ភ្នំពេញ៖ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី៤ខែឧសភា ឆ្នាំ២០២០ ផ្ញេីសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសពមហាឧបាសិកាធម្មញ្ញាពវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ តាមរយៈសាររំលែកទុក្ខ ដែលមជ្ឈមណ្ឌលព័ត៌មាន ទទួលបាន ឱ្យដឹងថា៖សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ៖ស្របពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ដោយធ្វើការផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកល្មើសច្បាប់នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានធ្វើការអំពាវនាវដល់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ បើកបរដោយការយោគយល់គ្នា ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា។ សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ឧសភានេះថា”សូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ បើកបរដោយការយោគយល់គ្នា ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា”។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២ខែឧសភានេះ បានឲ្យដឹងថាពលរដ្ឋអេស្បាញ ជាពិសេសមនុស្សពេញវ័យជាច្រើន ត្រូវបានគេមើលឃើញ ថាត្រូវបានអនុញ្ញាតិឲ្យចេញមកធ្វើការរត់ហាត់ប្រាណ ឬធាក់កង់ជាលើកដំបូងចាប់តាំងតែពីពេលដែលប្រទេស បានប្រកាសបិទ ទ្វារអស់រយៈពេលជាង៧ សប្តាហ៍មកហើយ។ ទោះបីជាយ៉ាងណាក្តីការអនុញ្ញាតិនិងបន្ធូរបន្ថយបម្រាមចេញក្រៅផ្ទះ ត្រូវបានធ្វើឡើងទាំងមានម៉ោងកំណត់គឺចាប់ពីម៉ោង៦ ទៅ១០ព្រឹក និងពីម៉ោង៨ទៅ ម៉ោង១១យប់ ប៉ុណ្ណោះ។ អេស្បញជាប្រទេសដែលមានចំនួនអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ ច្រើនជាងគេបន្ទាប់ពីអ៊ីតាលី គឺប្រមាណទៅដល់២៤៨២៤នាក់ និងបន្ទាប់មកអង់គ្លេសនៅលំដាប់លេខ៣។...