ព័ត៌មានជាតិ

រយៈពេល៥ថ្ងៃ រថយន្តតូចធំចំនួន១៩១គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅមន្ទីរសាធារណការ ខេត្តរតនគិរី

រតនគិរី៖ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បាននិងកំពុងសម្រុកយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណ:បច្ចេកទេស នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគីរី សរុបរយៈពេល៥ថ្ងៃ មានរថយន្តតូចធំចំនួន១៩១គ្រឿង ក្នុងនោះមាន១៦៤គ្រឿង មានលក្ខណៈត្រឹមត្រូវល្អ និង២៧គ្រឿង មិនមានលក្ខណៈគ្រប់គ្រាន់។

លោក ឃឹម រមណី ប្រធានស្តីទីមន្ទីរសាធារណ និងដឹកជញ្ជូន ខេត្តរតនគិរីបានអោយដឹង នៅព្រឹកថ្ងៃទី៤ ខែឧសភាឆ្នាំ២០២០នេះថា ក្នុងមួយថ្ងៃៗ មានរថយន្តតូចធំជាច្រើនគ្រឿង ត្រូវបានយកមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្តនៅ មណ្ឌល ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត ឬ ហៅថាឆៀកស្ថិតក្នុង ក្រុងបានលុងខេត្តរតគិរី។

លោកបានបន្តថា ចំនួននេះបានកើតមានឡើង ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២០ នេះ បានបង្កឱ្យរថយន្តមានការកកស្ទះ រង់ចាំធ្វើការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយក្រៅពី ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តរតនគិរី ក៏មានប្រជាពលរដ្ឋ មកពីខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីផងដែរ សរុបរយៈពេល៥ថ្ងៃនះ មានរថយន្តតូចធំចំនួន១៩១គ្រឿង ដែលបានមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ក្នុងនោះមាន១៦៤គ្រឿង មានលក្ខណៈត្រឹមត្រូវល្អ និង២៧គ្រឿង មិនមានលក្ខណៈគ្រប់គ្រាន់។

ប្រធាន មន្ទីរ ស្តីទីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដរតនគិរីរូបនេះបន្តថា ៖ ស្របពេលនៃការ រឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដែលចាប់ផ្ដើមអនុវត្តន៍ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះមន្ទីរ សាធារណការខេត្ត បានខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលគោរពច្បាប់ និង ចូលមកទទួលសេវា នៅមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្តខេត្តរនគិរី។

សូមបញ្ជាក់ថា តាមខ្លឹមសារនៃអនុក្រឹត្យ លេខ ៣៩ អនក្រ . បក ត្រង់ជំពូកទី៣ មាត្រា៧ ថ្មី ចំណុច ទី៤ បាន បញ្ជាក់ថា ត្រូវពិន័យ អ្នកបើកបររថយន្តធុនស្រាល ទឹកប្រាក់ ចំនួន ១៨០.០០០ រៀល និង អ្នកបើកបររថយន្ត ធុន ធ្ងន់ ទឹកប្រាក់ ចំនួន៣៧៥.០០០រៀល ចំពោះអំពើល្មើស បើកបរដោយ គ្មានវិញ្ញាបនបត្រ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានឬប្រើ វិញ្ញាបនបត្រ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ហួសសុពលភាព ។

ដូច្នេះសូមឱ្យ ប្រជាពលរដ្ឋទាំងអស់ គប្បីគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះសោកនាដកម្ម ដោយ គ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១៩ កន្លងមក បានធ្វើឱ្យមនុស្សស្លាប់ ជិត ២ ពាន់នាក់ និងមនុស្សរាប់ពាន់នាក់ ផ្សេងទៀត បានរងរបួសរហូតដល់អ្នកខ្លះ បានក្លាយទៅជាមនុស្សពិការ អស់មួយជីវិត ។ ពិសេស បាន បន្សល់ទុកនូវស្ត្រីមេម៉ាយ និងក្មេងកំព្រា ជាច្រើននាក់ ព្រមទាំងបានខូចខាត ដល់ទ្រព្យសម្បត្តិផ្ទាល់ និង ទ្រព្យសម្បត្តិសាធារណៈ ជាច្រើនផងដែរ ដោយគិតជាទឹកប្រាក់ ពី ៣០០ ទៅ ៣៥០ លានដុល្លារអាមេរិក ៕

To Top