ទីក្រុងឡុង៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសទើបតែប្រកាសអំពីគ្រោងការណ៍ ខ្ចីប្រាក់ថ្មីមួយសម្រាប់ជូនដល់អាជីវកម្មខ្នាតតូចទាំងឡាយដែល រងប៉ះពាល់ដោយសារកូវីដ១៩។ យោងតាមគ្រោងការណ៍ ថ្មីដែលប្រកាសដោយអធិការបតីនៃគណកម្មាការExchequerលោក Rishi Sunak អាជីវកម្មខ្នាតតូចអាចដាក់ពាក្យ ស្នើសុំប្រាក់កម្ចីសាជាថ្មីក្នុងទំហំ អតិបរមាដល់ទៅ ៥ ម៉ឺនផោន ឬប្រហែលជា ៦២០៧៣ ដុល្លារអាមេរិកឬស្មើនឹង ២៥ ភាគរយនៃប្រាក់ចំណេញហើយដោយក្នុងនោះរដ្ឋាភិបាលជាអ្នកទទួល រ៉ាបរង់បង់ការប្រាក់ជំនួស សំរាប់ ១២...
វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា សប្តាហ៍នេះរដ្ឋជាច្រើនរបស់អាមេរិកត្រូវបានគេមើលឃើញ ថាបានបើកសេដ្ឋកិច្ចរបស់ខ្លួនបន្តិចម្តងៗឡើងវិញហើយ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារសេដ្ឋកិច្ច អាមេរិកពលរដ្ឋរបស់ខ្លួនស្លាប់ជាង៥៦០០០នាក់មនុស្សផ្ទុក កូវីដ១៩ដល់ទៅ៩៨៧០០០នាក់និងមនុស្សរាប់លាននាក់បាត់បង់ការងាររួចមក។ ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកអះអាងទេថាការបោះឆ្នោតនៅអាមេរិកនាខែវិច្ឆិកាខាងមុខនេះនឹងប៉ះពាល់ទំហំណានោះទេ។រដ្ឋColorado, Minnesotaនិង Montanaមានផែនការបន្ថូរបន្ថយការ ដាក់បម្រាមប៉ុន្តែឲ្យដំបូន្មានដល់ពលរដ្ឋរបស់ខ្លួនថាបើមិនចាំបាច់ទេគួរតែបន្តស្នាក់នៅក្នុងផ្ទះខណៈដែលរដ្ឋLowaនឹងចាប់ផ្តើមដំណើរការផ្សារកសិកម្មដូចជាបន្លែសាច់ផ្លែឈើរបស់ខ្លួនវិញហើយកាលពីថ្ងៃចន្ទម្សិលមិញ។ នៅរដ្ឋTennesseeវិញភោជនីយដ្ឋាននិងហាងលក់វត្ថុប្រើប្រាស់តួចៗត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញប៉ុន្តែត្រឹមកម្រិតពាក់កណ្តាលប៉ុណ្ណោះហើយចាប់ពីថ្ងៃពុធ។រដ្ឋHawaiiបើកឲ្យមានដំណើរការឆ្នេរខ្សាច់ដ៏ល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៍របស់ខ្លួននោះឡើងវិញផងដែរប៉ុន្តែលើកលែងតែការដេកអាំងថ្ងៃប៉ុណ្ណោះដែលមិនអាចឲ្យធ្វើបានចំណែកនៅរដ្ឋTexasវិញកាលពីថ្ងៃសុក្រសប្តាហ៍មុនហាងលក់រាយនានាត្រូវបានអនុញ្ញាតិឲ្យដំណើរការផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត បាន ឲ្យដឹងថា ប្រសិនបើជំងឺ កូវីដ-១៩ អូសបន្លាយពេលយូរ គ្រីស្តបរិស័ទនៅកម្ពុជាទាំងអស់ នឹង មិនប្រារព្ធពិធីបុណ្យណូអែល ប៉ុន្ដែពួកគាត់អាចរៀបចំពិធីបុណ្យណូអែល នៅតាមគេហដ្ឋាន បាន ជាលក្ខណៈគ្រួសារ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ...
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកប្រកាស ការផ្ទេរក្របខណ្ឌមន្រ្តីរាជការនិងផ្អាកការជ្រើសរើសក្របខណ្ឌគ្រូបង្រៀន ឲ្យចូលបម្រើការងារ នៅតាមក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាបណ្ដោះអាសន្ន សម្រាប់ឆ្នាំ២០២០នេះ។ យោងតាមលិខិត របស់ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា ការផ្អាកបណ្ដោះអាសន្ន នៃការនៃការជ្រើសរើសមន្រ្តីរាជការថ្មី សម្រាប់ឆ្នាំ២០២០នេះដែល នឹងធ្វើឲ្យវិស័យអប់រំ យុវជននិងកីឡា...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ឆ្លើយតបនឹងការព្រួយបារម្ភ របស់ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើ ឱ្យធ្វើអត្ថាធិប្បាយអំពីការពិតដែលថា...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ របស់សហគមន៍ គ្រីស្ដសាសនា ដែលប្រព្រឹត្តទៅ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី។ សន្និសីទសារព័ត៌មាន នាពេលនេះ មានគោលបំណង បង្ហាញជូនសាធារណជន អំពី បច្ចុប្បន្ន...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រេសិតនុយក្លេអ៊ែរ កំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរការវាយ តម្លៃស្ថានភាពនៅ ឧបទ្វីបកូរ៉េតាមទូរស័ព្ទនៅ ថ្ងៃអង្គារ នេះ ចំពេលមានការសង្ស័យអំពី សុខភាពរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន។ កិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក Lee Do-hoon និងសមភាគីរបស់លោក គឺលោក Stephen Biegun បានកើតឡើងនៅពេលដែល...
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានប្រកាស សន្យាថានឹងផ្តល់ថវិកាចំនួន ១,៥ លានដុល្លាបន្ថែមទៀត សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងនៅក្នុង ពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គិតជាទឹកប្រាក់ សរុបប្រមាណ៣,៥៤៦,៨០០ដុល្លារត្រូវបានផ្ដល់ជូនតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ អន្ដរជាតិសហរដ្ឋអាមេរិក (USAID) ដល់អង្គការដៃគូរបស់ USAID សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ១៩...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ី ន បានលើកឡើងថា រដ្ឋាភិបាលរបស់លោក នឹងឆ្ពោះទៅមុខដោយមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសកូរ៉េខាងជើង ទោះបីមានឧបសគ្គអន្តរជាតិក៏ដោយ ដោយរំពឹងថានឹងមានការវិវឌ្ឍន៍ថ្មី នៅក្នុងជំងឺរាតត្បាតកូវីដ-១៩។ ជាក់ស្តែងលោកបានសំដៅទៅលើការដាក់ ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកលើទីក្រុងព្យុងយ៉ាង នៅពេលដែលលោក បានថ្លែងក្នុងឱកាសនៃខួបលើកទី ២ នៃកិច្ចប្រជុំកំពូលប៉ានម៉ុនហ្សូម ជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។...
ភ្នំពេញ ៖ ត្រីមាសទី១ ឆ្នាំ២០២០ នាយកដ្ឋានស៊ើបអង្កេត បានបណ្តេញជនបរទេសចេញពី កម្ពុជា ចំនួន១១៥លើក មនុស្ស ៣៣៩នាក់ និងមាន ៣៤សញ្ជាតិ។ យោងតាមគេហទំព័ហ្វេសប៊ុកហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្នុងត្រីមាសទី១ ឆ្នាំ២០២០ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី...