ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ របស់សហគមន៍ គ្រីស្ដសាសនា ដែលប្រព្រឹត្តទៅ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី។
សន្និសីទសារព័ត៌មាន នាពេលនេះ មានគោលបំណង បង្ហាញជូនសាធារណជន អំពី បច្ចុប្បន្ន ភាពជំងឺ កូវីដ-១៩ ក្នុងសហគមន៍គ្រីស្ដសាសនា ក្នុងកិច្ចការចូលរួមចំណែកដ៏សកម្ម ជាមួយ នឹងវិធានការអនុវត្តរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការ ការពារ និងទប់ស្កាត់គាររាតត្បាតជំងឺ កូវីដ-១៩។
វាគ្មិនដែលកំពុងអញ្ជើញ ចូលរួម លោកឧកញ៉ា សៀ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា លោក ហេង ចេង ព្រឹទ្ធបូជាចារ្យជាន់ខ្ពស់ នៃគ្រីស្ដបរិស័ទកម្ពុជា ដោយមានការ សម្របសម្រួល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៕
ដោយ ៖ អេង ប៊ូឆេង