សេអ៊ូល៖ អាជ្ញាធរហិរញ្ញវត្ថុ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងរឹតបន្តឹងបទប្បញ្ញត្តិ ស្តីពីការលក់ភាគហ៊ុនរយៈពេលខ្លី ដែលជាផ្នែកមួយ នៃវិធានការណ៍ស្ថេរភាពទីផ្សារ ចំពេលមានការកើនឡើង នៃការប្រែប្រួល ដោយសារការផ្ទុះឡើងនៃមេរោគថ្មី និងការធ្លាក់ចុះនៃតម្លៃប្រេងសកល។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក ហុង ណាំគី បានលើកឡើងថា រដ្ឋាភិបាលនឹងបន្ធូរបន្ថយ តម្រូវការរបស់ខ្លួនជាបណ្តោះអាសន្ន សម្រាប់ការរចនា នៃភាគហ៊ុនជាក់លាក់ ដែលអាចមានការហាមឃាត់...
សេអ៊ូល៖ កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអង្គារនេះបានជួបគ្នា ជាលើកដំបូងក្នុងរយៈពេល ៣ ខែ ដើម្បីពិភាក្សាអំពីជម្លោះពាណិជ្ជកម្ម ចំពេលមានក្តីសង្ឃឹមស្រពេចស្រពិល ចំពោះការផ្សះផ្សារ ខណៈការរីករាលដាលនៃវីរុសថ្មីនេះ បាននាំឱ្យមានបញ្ហាទុកចិត្ត ទ្វេភាគីថែមទៀត។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ប្រទេសទាំងពីរបានចាប់ផ្តើម ធ្វើសន្និសីទវីដេអូ ថ្នាក់អគ្គនាយកនៅម៉ោង ១០ព្រឹកនេះ។ ក្រុមមន្រ្តីមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន...
ហូជីមិញ៖ ផ្សារទំនើបនានាក្នុងទីក្រុងហូជីមិញ បានធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីធានាថា មានការផ្គត់ផ្គង់ទំនិញគ្រប់គ្រាន់ក្នុងតម្លៃថេរ ក្នុងរយៈពេល ២ ទៅ ៣ ខែខាងមុខ ដែលកាត់បន្ថយការភ័យខ្លាច របស់សាធារណជនពីការខ្វះខាត អំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់តាំងពីយប់ថ្ងៃសុក្រ...
បរទេស៖ ប្រភពពីកងទ័ពថៃ បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពកំពុងពិចារណា ទៅលើជំរំហ្វឹកហ្វឺនយោធាមួយ នៅក្នុងស្រុក Kaeng Krachan របស់ខេត្ត Phetchaburi ដើម្បីដាក់ជនជាតិថៃ ដែលទើបត្រឡប់មកពី ប្រទេសកូរ៉េខាងត្បូង នៅពេលកន្លែងដែលកំណត់ ដោយរដ្ឋផ្សេងទៀត មានសមត្ថភាពជាអតិបរមា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០...
វ៉ាស៊ីនតោន៖ លោកឧត្តមសេនីយ៍ឯក Christopher Cavoli មេបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុប និងបុគ្គលិកជាច្រើននាក់ទៀត នៃការិយាល័យរបស់លោក ប្រហែលជានឹងត្រូវឆ្លងវីរុសកូវីដ១៩ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះ។ នេះបើតាមលោក Ryan McCarthy លេខាធិការកងទ័ពបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែមីនានេះ បានឲ្យដឹងថា អគ្គិសភ័យបានឆាបឆេះ នៅត្រង់ទីតាំងឃ្លាំង ផ្ទុកម៉ាស៊ីនបោះឆ្នោតដ៏ធំមួយ នៅកណ្តាលទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡានិងបានបំផ្លាសម៉ាស៊ីនបោះឆ្នោត ស្ទើរតែទាំងអស់។ ម៉ាស៊ីនបោះឆ្នោតប្រមាណជាជិត ៥០០០០គ្រឿង និងម៉ាស៊ីនកំព្យូទ័រ៥៨២គ្រឿង ដែលត្រៀមសម្រាប់ការបោះឆ្នោត នៅក្នុងប្រទេសមួយនេះ ត្រូវបានអគ្គិសភ័យឆាបឆេះ។ ទោះបីជាយ៉ាងណាក្តី ក្រុមប្រឹក្សារៀបចំគណកម្មការបោះឆ្នោត មិនបានបញ្ជាក់ទេថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានគ្រោះអគ្គិភ័យ ព្រោះរដូវនេះ ជារដូវរាំងស្ងួតហួតហែង ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ ក្នុងពិធីអបអរសាទរទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ នៅព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ នៅភូមិចព្រៃក្រី...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទសប្ដាហ៍នេះ មន្ត្រីយោធាសហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់ថា បុគ្គលិកយោធាសហរដ្ឋអាមេរិកមួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង ក្នុងខណៈរួមដំណើរ ជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលធ្វើបេសកកម្មផ្តោតគោលដៅ លើក្រុមរដ្ឋឥស្លាមជ្រុលនិយម។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ការស្លាប់បុគ្គលិកយោធាសហរដ្ឋអាមេរិកនេះ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ នឹងជួបគ្នាជាមួយមន្ត្រីសហភាពអឺរ៉ុប នៅក្នុងប្រទេសប៊ែហ្ស៊ិក ដើម្បីពិភាក្សាគ្នា អំពីវិបត្តិជនភៀសខ្លួន ដែលកំពុងតែកើនខ្លាំងឡើង នៅតាមព្រំដែន របស់ប្រទេសតួកគីនិងប្រទេសក្រិក។ លោក Erdogan គ្រោងជួបជាមួយ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel និងប្រធានបេសកកម្មអឺរ៉ុប...