បរទេស៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានអំពាវនាវ ឲ្យមានភាពអត់ធ្មត់ជាអតិបរិមា ពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ចំពោះបញ្ហាតំបន់កាស្មៀរ និងបានស្នើសុំជួយសម្របសម្រួល ចំពោះជម្លោះនោះ ហើយការជំរុញនេះ គឺធ្វើឡើងក្រោយ៦ខែ បន្ទាប់ពីទីក្រុងញូដេលី បានដកស្វ័យភាពរបស់តំបន់នោះ។ លោក Guterres បានធ្វើការថ្លែងយ៉ាងដូច្នេះថា នៅក្នុងជំនួបកំពូលស្តីពីជនភៀសខ្លួន នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក...
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង បានលើកឡើងជាលើកដំបូង ដែលជំរុញឱ្យកូរ៉េខាងត្បូង អនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួន ធ្វើដំណើរទៅប្រទេសកុម្មុយនិស្ត ដោយឈរលើមូលដ្ឋានបុគ្គល ដោយចោទប្រកាន់ក្រុងសេអ៊ូលថា ព្យាយាមឈ្នះការយល់ព្រម របស់សហរដ្ឋអាមេរិក សម្រាប់គំនិតផ្តួចផ្តើមនេះ។ ក្រុងសេអ៊ូល បាននិងកំពុងធ្វើការលើគំនិត នៃការធ្វើដំណើរជាលក្ខណៈបុគ្គល ចាប់តាំងពីប្រធានាធិបតីលោក មូន ជេអ៊ីន បានលើកឡើងពីវាកាលពីខែមុនថា ជាគម្រោងឆ្លងកាត់ព្រំដែន ដែលអាចធ្វើទៅបាន ដើម្បីពង្រីកការពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង...
បរទេស៖ ឥស្សរជនតាលីបង់ដ៏ល្បីឈ្មោះមួយរូប ដែលប្រកាសនិងជាប់ទោស ពីបទបាញ់ប្រហារកាលពីឆ្នាំ២០១២ ទៅលើក្មេងជំទង់ ដែលទទួលបានពាន់រង្វាន់ណូបែល ឈ្មោះ Malala Yousafzai បានរត់គេចខ្លួនមន្ទីរឃុំឃាំង នេះបើតាមការបញ្ជាក់ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ក្រោយពីរបីថ្ងៃ បន្ទាប់ពីពួកសកម្មប្រយុទ្ធ ប្រកាសពីការលួចរត់របស់លោក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អតីតមន្ត្រីនាំពាក្យតាលីបង់ នៅប្រទេសប៉ាគីស្ថាន លោក Ehsanullah Ehsan ដែលអះអាងទទួលខុសត្រូវ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានថ្កោលទោសអំពើពុករលួយ និងពោលលើកកម្ពស់ពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ នៅក្នុងអំឡុងធ្វើទស្សនកិច្ច ក្នុងសាធារណរដ្ឋអង់ហ្គោឡា ជាទីដែលរដ្ឋាភិបាល កំពុងស្វះស្វែងដកហូត យកប្រាក់រាប់ពាន់លានដុល្លារ ដែលមន្ត្រីពុករលួយបាន។ លោក Mike Pompeo កំពុងតែផ្តោតគោលដៅ ផ្សព្វផ្សាយលើកកម្ពស់ ការវិនិយោគរបស់សហរដ្ឋអាមេរិក ថាជាផ្លូវផ្សេងមួយទៀត...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកការិយាល័យទេសចរណ៍ដែលមានស្រាប់ នៅតាមក្រុង-ស្រុក-ខណ្ឌ មួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍បន្ថែមទៀត នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈមានការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។ នេះបើតាមការបញ្ជាក់ពីលោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង-ស្រុក- ខណ្ឌ...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីការចែកចេញថ្លៃចំណាយយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ទំនងជាមិនចប់ស្រេចបាច់ នៅត្រឹមខែមេសា ជាពេលដែលប្រារព្ធធ្វើការបោះឆ្នោតជាតិនៅកូរ៉េ។ ប្រភពការទូតកូរ៉េត្បូងមួយ ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ឈ្មោះ JoongAng Ilboបាននិយាយថា ពេលវេលាកំពុងតែអស់ ហើយកិច្ចចរចាគ្នា កំពុងតែកើនកម្តៅជាថ្មីម្តងទៀត ជាមួយសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ភាគីទាំងពីរ គឺសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ចាំបាច់ត្រូវតែបំបាត់ភាពខុសគ្នា...
បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយថា ភាគីទាំងពីរនៃសង្គ្រាមស៊ីវិល នៃប្រទេសយេម៉ែន នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា ចំពោះគម្រោងដោះដូរ អ្នកទោសគ្នាទ្រង់ទ្រាយធំ ដែលពន្យារពេលជាយូរមកហើយ ស្របពេលមានការប្រយុទ្ធគ្នា កាន់តែតានតឹងឡើង រវាងរដ្ឋាភិបាលយេម៉ែន ដែលអន្តរជាតិទទួលស្គាល់ និងពួកឧទ្ទាមហូធី។ អង្គការសហប្រជាជាតិ បាននិយាយដូច្នេះថា គម្រោងនោះ នឹងជាការដោះដូរអ្នកទោសគ្នា ទ្រង់ទ្រាយធំលើកដំបូង រវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិបានឲ្យ ដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងជើង មិនបានផ្តល់ការឆ្លើយតបណាមួយ ចំពោះលិខិតរបស់សមាគម អ្នកជំនួញកូរ៉េខាងត្បូង ដែលអំពាវនាវឱ្យបើកដំណើរការតំបន់ឧស្សាហកម្មអន្តរ កូរ៉េដែលត្រូវបានបិទនៅ កេសុង Kaesong នោះទេ។ ដោយប្រារព្ធខួបលើកទី ៤ នៃការបិទសួនឧស្សាហកម្ម Kaesong សមាគមអ្នកជំនួញដែលធ្លាប់បើករោងចក្រនៅទីនោះបានធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល នៅថ្ងៃច័ន្ទនេះ និងបានជំរុញឱ្យរដ្ឋាភិបាលធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបើកសួនឧស្សាហកម្មឡើងវិញ។ ពួកគេក៏បានស្នើឱ្យក្រសួងប្រគល់លិខិតមួយទៅកូរ៉េខាងជើង ដែលជំរុញឱ្យទីក្រុងព្យុងយ៉ាងអនុញ្ញាតឱ្យអ្នកជំនួញធ្វើដំណើរទៅមើលសួនឧស្សាហកម្មដើម្បីត្រៀមសម្រាប់ការបន្តប្រតិបត្តិការរបស់ខ្លួន៕...
បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសឆ្លងកូរ៉ូណា មានដើមកំណើតនៅទីក្រុងវូហាន ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំង ពីពេលនោះមកវាបានរីករាលដាលដល់ប្រទេសជាង ២០ នៅលើពិភពលោក។ បើតាមគណៈកម្មាធិការសុខាភិបាលរដ្ឋចិន បាននិយាយថា ចំនួនមនុស្សដែលបានស្លាប់ដោយសារ មេរោគឆ្លងថ្មីនៅក្នុងប្រទេសចិន បានកើនឡើងដល់ ១.៨៦៨. និងមនុស្សចំនួន ៧២.៤៣៦ នាក់បានឆ្លង និងច្រើនជាង ១២.៥០០ នាក់បានជាសះ ស្បើយឡើងវិញ។...
មុខសញ្ញាក្រុមចោរកាច់ ក ម៉ូតូ ៤នាក់ ដែលធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី រំលងអធ្រាត្រ នៅចំណុច...