ព័ត៌មានជាតិ

ក្រុមចោរលួចកាច់ ក ម៉ូតូ ៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

មុខសញ្ញាក្រុមចោរកាច់ ក ម៉ូតូ ៤នាក់ ដែលធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី រំលងអធ្រាត្រ នៅចំណុច ផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វារ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៩:៥០នាទី ក្រោយពីទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋ ជាជនរងគ្រោះ ដែលត្រូវបានក្រុមចោរ ខាងលើ កាច់ ក យកម៉ូតូបាត់។

១/ ឈ្មោះ ឆាយ រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ ,២/ ឈ្មោះ សេន សាគី ហៅពៅ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ អ៊ី ណាវី ភេទប្រុស អាយុ ២៣ឆ្នាំ ,៤/ ឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ ៣១ឆ្នាំ

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៤នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាព លួចកាច់ ក ម៉ូតូ ខាងលើ ពិតប្រាកដមែន ហើយពួកគេប្រើប្រាស់ គ្រឿងញៀនជាប្រចាំថ្ងៃរយៈពេលមួយឆ្នាំមកហើយ ក្រោយពេលប្រើប្រាស់ គ្រឿងញៀនហើយ ពួកគេ តែងតែ ឆ្លៀតឳកាសចូល ទៅក្នុងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ,ទូរស័ព្ទដៃ និងសម្ភារៈមានតម្លៃ ដែលម្ចាស់ ទុកក្រោមផ្ទះ ឬក្នុងបន្ទប់ បានសម្រេចជាច្រើន លើកមកហើយដែរ ។

ទើបនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យទាំង ០៤នាក់ ខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់ ក្រោយពីធ្វើការសួរនាំរួច៕

To Top