បរទេស៖ អាជ្ញាធរសុខាភិបាលថៃ បានបញ្ជាឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹង លើអ្នកដំណើរពីនាវាទេសចរណ៍ MS Westerdam និងមនុស្សដទៃទៀតដែលធ្វើដំណើរតាមជើងហោះហើរ និងតាមផ្លូវគោកពីប្រទេសកម្ពុជា បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានអនុញ្ញាតឱ្យចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Sukhum Kanchanapimai លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសុខាភិបាល និយាយនៅថ្ងៃសុក្រថា មន្រ្តីបានទទួលបញ្ជីឈ្មោះមនុស្សទាំងអស់នៅលើនាវា...
បរទេស៖ គិតមកដល់ថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ដែលបានចុះឈ្មោះមានដល់ ៦៥,២១៣ នាក់ខណៈចំនួនអ្នកស្លាប់ដោយសារការផ្ទុះជំងឺបានកើនឡើងដល់ ១.៤៨៦ នាក់។ ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោក (WHO) តាមដានការឆ្លងមេរោគថ្មីនេះបានព្រមានថា ២ ភាគ ៣ នៃចំនួនប្រជាជនពិភពលោក អាចឆ្លងវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ គ្រាប់កាំភ្លើងរាប់សិបគ្រាប់ ត្រូវបានគេបុរសម្នាក់ បាញ់ចេញពីហាងលក់សម្លៀកបំពាក់ កីឡាមួយ នៅលើផ្លូវ Chula ១០ ក្នុងសង្កាត់ Pathumwan ទីក្រុងបាងកក នៅព្រឹកថ្ងៃសុក្រនេះ។ នៅទីបំផុតពួកគេបានធ្វើ ឱ្យបុរសជាខ្មាន់កាំភ្លើងស្ងប់ស្ងៀម ហើយនៅម៉ោង ១០.៤០ នាទីព្រឹកថ្ងៃដដែល ត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលិស Pathumwan ។ យោងតាមសារព័ត៌មាន Bangkok...
ស្វាយរៀង៖សកលវិទ្យាល័យស្វាយរៀង សហការជាមួយ សហភាពសហព័ន្ធយុវជន កម្ពុជាខេត្ត និងមន្ទីរពេទ្យខេត្តស្វាយរៀង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់!”។ បើតាមកាអោយដឹងពីលោកចាន់ ដារ៉ាប្រធានមន្ទីរពេទ្យខេត្តបានបញ្ជាក់ថា ការបង្កើតឱ្យមានការបរិច្ចាគនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសមាជិក ដែលមានចិត្តសប្បុរសធម៍ មករួមចំណែកក្នុងសកម្មភាព បរិច្ចាគឈាម ក៏ដូចជាចែករំលែកនូវ ក្តីស្រលាញ់ក្នុងថ្ងៃ១៤កុម្ភៈ ហើយក៏ជាចលនា...
ជារៀងរាល់ឆ្នាំ ក្នុងឱកាស ទិវានៃក្តីស្រឡាញ់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនក្រុមតែងរៀបចំកាដូ មនោសញ្ចេតនា យកទៅចែកជូន ដល់មនុស្សចាស់ និងកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីសម្តែងនូវការគោរពស្រឡាញ់ ប្រកបដោយទឹកចិត្តបរិសុទ្ធ និងជាគំរូបង្ហាញពីអត្ថន័យពិត នៃទិវាដ៏រំជើបរំជួលមួយនេះ ដែលកន្លងមក យុវវ័យតែងយល់ខុស យកទិវានៃក្តីស្រឡាញ់នេះ ទៅសម្តែងពីសេចក្តីស្នេហារវាង ប្រុសស្រី រហូតធ្វើឲ្យយុវតីមួយចំនួន ឈានដល់ហានលះបង់ព្រហ្មចារី ព្រោះតែបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះដៃគូរ...
យូអិន៖ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានទទូចដល់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន ១១ នាក់ដែលត្រូវបានចាប់ពង្រត់ កាលពីពាក់កណ្តាលសតវត្សរ៍មុន នៅក្នុងសម្ពាធការទូតចុងក្រោយបង្អស់ លើប្រទេសកុម្មុយនិស្តមួយនេះ។ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ YS-11 ដែលមានមនុស្ស ៥១ នាក់នៅលើយន្តហោះ ត្រូវបានចាប់ជំរិត ដោយចារកម្មកូរ៉េខាងជើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៦៩...
ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកសរសើរពីវីរភាព ដ៏អង់អាចក្លាយហាន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុញ្ញាតឲ្យនាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុថា ជាការសម្រេចដ៏ឈ្លាសវៃ ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន លើនយោបាយការបរទេស និងផ្នែកការទូត...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស កាលពីថ្ងៃព្រហស្បតិ៍ បានទទូចដល់សហរដ្ឋអាមេរិក និងអង្គការជំនួយអន្តរជាតិ ឲ្យជួយកូរ៉េខាងជើង ទប់ទល់នឹងការគំរាមកំហែង នៃការផ្ទុះឡើងនៃវីរុសថ្មីនេះ ដោយលើកឡើង ពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពងាយរងគ្រោះរបស់ប្រជាជនខ្លួន ចំពោះការរីករាលដាល នៃជំងឺនៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀត។ អ្នកនាំពាក្យ Morgan Ortagus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំង ដល់ការងាររបស់សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិ និងអង្គការសុខភាពពិភពលោក...
អារម្មណ៍ដែលខ្លាចចិត្ត ព្រួយបារម្ភពីលុយ ដែលបានខ្ចីយកមកធ្វើផ្ទះ ត្រូវបានរសាយពីទ្រូងអ្នកស្រុកបាទី ខេត្តតាកែវម្នាក់ គឺអ្នកស្រី ផាន់ ដុជឌី ក្រោយត្រូវរង្វាន់ធំពី ស្រាបៀរ កម្ពុជា កាលពីល្ងាចថ្ងៃទី២៤ មករា ចំថ្ងៃសែនចូលឆ្នាំចិនកន្លងទៅថ្មីៗនេះ។ លោកស្រីបានរៀបរាប់ថា «ទឹកប្រាក់៥០លានរៀលនេះជួយដោះស្រាយ ទុក្ខកង្វល់ប្តីប្រពន្ធខ្ញុំបានច្រើនណាស់ ព្រោះពួកខ្ញុំកំពុងតែខ្វល់ចិត្តរឿង ជំពាក់លុយបងថ្លៃសម្ភារៈយកមកធ្វើផ្ទះយូរដែរហើយ សងមិនទាន់អស់។ បងថ្លៃក៏កំពុងត្រូវការ លុយទៀត។...
ភ្នំពេញ៖ លទ្ធផលផ្លូវការនៃការពិនិត្យ វិភាគសំណាកផ្លូវដង្ហើមចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី ។នេះបើតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC ផ្សាយមុននេះបន្តិច៕