ព័ត៌មានជាតិ

ថ្ងៃ១៤កុម្ភៈ បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះ ជីវិតមនុស្ស

ស្វាយរៀង៖សកលវិទ្យាល័យស្វាយរៀង សហការជាមួយ សហភាពសហព័ន្ធយុវជន កម្ពុជាខេត្ត និងមន្ទីរពេទ្យខេត្តស្វាយរៀង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់!”។

ផ្ទាំងពាណិជ្ជកម្ម

បើតាមកាអោយដឹងពីលោកចាន់ ដារ៉ាប្រធានមន្ទីរពេទ្យខេត្តបានបញ្ជាក់ថា ការបង្កើតឱ្យមានការបរិច្ចាគនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសមាជិក ដែលមានចិត្តសប្បុរសធម៍ មករួមចំណែកក្នុងសកម្មភាព បរិច្ចាគឈាម ក៏ដូចជាចែករំលែកនូវ ក្តីស្រលាញ់ក្នុងថ្ងៃ១៤កុម្ភៈ ហើយក៏ជាចលនា បង្កើតធនាគាឈាមរស់ សម្រាប់ត្រៀម ជួយសង្គ្រោះបន្ទាន់ៗ នៅពេលត្រូវការចាំបាច់ ដែលតំរូវអោយ យើងមកបំពេញភារៈ នៅពេលនេះ ក្នុងនាមប្រធានមន្ទីរពេទ្យខេត្ត សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួម ជាមួយសកម្មភាពមនុស្សធម៍ ដោយការបរិច្ចាគឈាម ដើម្បីការងារសង្គម នឹងការជួយផ្តល់ជីវិតថ្មី ដល់មនុស្សជាតិដែល ជួបគ្រោះថ្នាក់សង្គមផ្សេងៗ ហើយត្រូវការឈាម ៕

To Top