ភ្នំពេញ៖ បន្ទាប់ពីមានអ្នកផ្ញើសារគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រកាសថាលោកនឹងដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងស្រាវជ្រាវរកមុខអ្នកដែលគំរាមសម្លាប់នោះឲ្យទាល់តែឃើញ។ ការប្រកាសរបស់ លោក ពេជ្រ ស្រស់ បែបនេះបានធ្វើឡើងក្រោយពីមានអាខោនFacebookឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ ក្រោយពីលោក ស្នើដល់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកាលពីពេលកន្លងទៅ។...
ភ្នំពេញ៖ ស្របយុគសម័យ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញមួយ ក្នុងចំណោមធនាគារធំៗ ទាំង៥ នៅកម្ពុជា ដាក់ឱ្យប្រើប្រាស់មុខងារ «ស្កេន-ទូទាត់ តាម QR Code» ដោយប្រើ តាមទូរស័ព្ទដៃ របស់អតិថិជនបានភ្លាមៗ នៅតាមហាងលក់ទំនិញ និងសេវានានាជាច្រើន យ៉ាងងាយស្រួល ដោយមិនចាំបាច់ ប្រើសាច់ប្រាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ។ នេះបើយោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ របៀបវារៈរួមមាន៖ ១. សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម...
BBC៖ មន្ត្រីនិយាយថា យន្តហោះដឹកអ្នកដំណើរចុះចត នៅអាកាសយានដ្ឋានមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស តួកគី បានរអិលធ្លាក់ពីលើផ្លូវរត់ ហើយបានបាក់ជា ៣ កំណាត់ និងបណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ និងរងរបួសជាង ១៧០ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០...
សេអ៊ូល៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងដោយជំរុញ ឱ្យមានការសន្និដ្ឋានថា សហរដ្ឋអាមេរិកប្រហែលជា កំពុងពង្រឹងការឃ្លាំមើលរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីបានរកឃើញសកម្មភាព មិនធម្មតាមួយចំនួនកន្លងមក។ យន្ដហោះ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈកម្ពស់ ២៥.០០០ ហ្វីត។ ប្រភពដដែលបានបន្ថែមទៀតថា យន្តហោះប្រភេទ E-8C ឬ...
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃ គ.ស.ច.គ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានសម្លាប់មនុស្ស១,៩៨១នាក់...
វ៉ាស៊ីនតោន៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយប្រទេសជប៉ុន បានកើនឡើង ២,៧ ភាគរយដល់ ៦៨,៩៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដែលជាចំនួនធំបំផុតទីបី ក្នុងចំណោមប្រទេស ដែលសហរដ្ឋអាមេរិក បង្កើតឱនភាពពាណិជ្ជកម្ម។ ឱនភាពជាមួយប្រទេសចិន បានធ្លាក់ចុះ ១៧,៦ ភាគរយ ពីមួយឆ្នាំមុនដល់ ៣៤៥,៦២ ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុត...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកជំងឺសរុបចំនួន ១.១៥៣ នាក់ដែលឆ្លងវីរុសរលាកសួត ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ នាល្ងាចថ្ងៃពុធ។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃពុធមនុស្ស ២៦១ នាក់ បានដើរចេញពីមន្ទីរពេទ្យ...
ភ្នំពេញ ៖ ខណៈជិតដល់ថ្ងៃប្រកាសឱសានវាទ ពីសំណាក់សហភាពអឺរ៉ុប(EU)ថា ត្រូវដក ឬបន្តទុកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានលើកឡើងថា EBA គឺគ្រាន់តែជាព្រឹត្តិការណ៍ នយោបាយប៉ុណ្ណោះ មិនមែនជាបិសាច ដូចវីរុសកូរ៉ូណាទេ ដូច្នេះរាជរដ្ឋាភិបាលបានត្រៀមខ្លួន ទទួលយករួចជាស្រេច ក្នុងការឆ្លើយតបចំពោះការដក ឬមិនដល់ EBA...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ ត្រូវបានគេដកស្រង់សម្តីកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងនៅតែប្តេជ្ញាចិត្ត ក្នុងការជជែកអំពីការរំសាយ អាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ដោយមិនគិតពីនយោបាយក្នុងស្រុក របស់សហរដ្ឋអាមេរិក។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបរទេស និងអ្នកយកព័ត៌មានបរទេស នៅទីក្រុងវ៉ាស៊ីនតោន លោក Robert O’Brien ក៏បានជំរុញឱ្យទីក្រុងព្យុងយ៉ាង វិលត្រឡប់ទៅរកកិច្ចចរចា ដែលជាប់គាំងវិញ ដោយលើកឡើងថា...