ព័ត៌មានជាតិ

លោក នេត សាវឿន ប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពការ រឹតបន្តឹងអនុវត្ត ច្បាប់ចរាចរផ្លូវគោកឆ្នាំ២០២០

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃ គ.ស.ច.គ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

បើតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានសម្លាប់មនុស្ស១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ។ គិតជាមធ្យមភាគក្នុង១ថ្ងៃ មានមនុស្សស្លាប់ ៥.៤នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top