ព័ត៌មានអន្តរជាតិ

អាមេរិកហោះហើរ យន្ដហោះស៊ើបការណ៍ ២គ្រឿង ទំនងជាក្នុងបេសកកម្ម ដើម្បីតាមដានសកម្មភាពកូរ៉េខាងជើង

សេអ៊ូល៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងដោយជំរុញ ឱ្យមានការសន្និដ្ឋានថា សហរដ្ឋអាមេរិកប្រហែលជា កំពុងពង្រឹងការឃ្លាំមើលរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីបានរកឃើញសកម្មភាព មិនធម្មតាមួយចំនួនកន្លងមក។

យន្ដហោះ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈកម្ពស់ ២៥.០០០ ហ្វីត។

ប្រភពដដែលបានបន្ថែមទៀតថា យន្តហោះប្រភេទ E-8C ឬ JSTARS នៃកងទ័ពអាកាសសហរដ្ឋអាមេរិក ក៏បានហោះហើរ នៅលើឧបទ្វីបកូរ៉េក្នុងកម្ពស់ ៣១.០០០ ហ្វីតដែរ។ យន្តហោះស៊ើបការណ៍អាមេរិក ជារឿយៗត្រូវបានគេរកឃើញនៅទីនេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីពង្រឹងការឃ្លាំមើលរបបនេះ។

ចំពេលកិច្ចចរចា អំពីការរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំងជាមួយសហរដ្ឋអាមេរិក ទីក្រុងព្យុងយ៉ាង កាលពីដើមឆ្នាំនេះបានព្រមានអំពី“ អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគតដ៏ខ្លីខាងមុខ និងជា“ សកម្មភាពជាក់ស្តែងគួរឱ្យភ្ញាក់ផ្អើល” ៕ ដោយ៖ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top