សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ជូន កងទ័ពទៅកាន់ច្រកសមុទ្រហូម៉ូស សម្រាប់ប្រតិបត្តិការសន្តិសុខតាមសមុទ្រ។ កាលពីដើមសប្តាហ៍នេះក្រសួងការពារជាតិ បានប្រកាសថាអង្គភាពប្រឆាំង នឹងចោរកម្មតាមសមុទ្រ Cheonghae ដែលកំពុងប្រតិបត្តិការ នៅឈូងសមុទ្រអាដេននឹងពង្រីកបេសកកម្មរបស់ខ្លួនទៅកាន់ច្រកសមុទ្ររវាង ឈូងសមុទ្រពែរ្សនិងឈូងសមុទ្រអូម៉ង់។ ការផ្លាស់ប្តូរនេះតំណាង ឱ្យកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងសេអ៊ូល ក្នុងការដើរតួនាទីកាន់តែធំនៅក្នុងបញ្ហាសកល និងរក្សាសម្ព័ន្ធភាពរបស់ខ្លួនជាមួយ ទីក្រុងវ៉ាស៊ីនតោន ឲ្យរឹងមាំបន្ថែមទៀត៕ ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសជាន់ខ្ពស់មួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក នឹងបន្តការទូត“ អត់ធ្មត់” ជាមួយប្រទេសកូរ៉េខាងជើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា របបនេះចាំបាច់ត្រូវវិលត្រឡប់ទៅរកកិច្ចចរចាការរំសាយអាវុធវិញ។ មន្ត្រីរូបនោះបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកាលពីសប្តាហ៍មុន ដែលពាក់ព័ន្ធនឹងអ្នកការទូតកំពូល ៗ របស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ហេីយការកត់សម្គាល់របស់លោកបានលើកឡើងថាទីក្រុងវ៉ាស៊ីនតោន មិនមានឆន្ទៈក្នុងការផ្តល់សម្បទាន ដើម្បីឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់មកតុចរចាវិញនោះទេ។ មន្ត្រីនោះបានឲ្យដឹងនៅពេលសួរអំពីផែនការសម្រាប់ការចូលរួមនាពេលអនាគតជាមួយកូរ៉េខាងជើងថា“ នៅលើប្រទេសកូរ៉េខាងជើង -ការអត់ធ្មត់ និងការទូតជាប្រចាំ យើងនឹងប្រកាន់ខ្ជាប់ផែនការនេះ ប្រាប់ទៅខាងជើងថាពួកគេចាំបាច់ត្រូវចេញមកចរចា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាល រវាងជាតិសាសន៍មួយទៅ ជាតិសាសន៍មួយទៀត ដែលកំពុងរស់នៅក្រោមដំបូល នៃសន្តិភាព។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០សម្ដេចបានថ្លែងថា ស្របពេលដែលពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃពុធ បានជំរុញឱ្យបណ្តាប្រទេស នៅអាមេរិកឡាទីនប្រុងប្រយ័ត្ន អំពី “ប្រាក់បានមកដោយងាយស្រួល” ពីប្រទេសចិន ហើយបានស្នើឱ្យបណ្តាប្រទេសទាំងនោះ ជ្រើសរើសក្រុមហ៊ុនអាមេរិក និងលោកខាងលិច ជាដៃគូអាជីវកម្ម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិនបានបរាជ័យ ក្នុងការបញ្ជូនពលករកូរ៉េខាងជើង ឲ្យត្រឡប់ទៅស្រុកវិញ ទៅតាមកាលកំណត់ក្នុងខែធ្នូ ជាការបំពានទណ្ឌកម្ម អង្គការសហប្រជាជាតិ ហើយលោកបន្ថែមថា នេះគឺជាមូលហេតុ ដែលទីក្រុងវ៉ាស៊ីនតោន ដាក់អង្គភាពពីរដែលពាក់ព័ន្ធ ក្នុងការនាំចេញពលកម្មកូរ៉េខាងជើង នៅក្នុងបញ្ជីខ្មៅ។ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង កំពុងទទួលបានប្រាក់ជាង ៥០០លាយដុល្លារក្នុងមួយឆ្នាំ...
បរទេស៖ មេដឹកនាំពិភពលោកជាច្រើននាក់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានជួបជុំគ្នាក្នុងទីក្រុងយេរូសាឡឹម សម្រាប់វេទិកាពិភពលោក ឈ្មោះ World Holocaust Forum រំឭកគម្រប់ខួបលើកទី៧៥ នៃការរំដោះប្រមូលផ្តុំអូហ្សុស-ប៊ែកឃូដូ។ នៅរសៀលថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron គណប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយសមាជិកសភា លោក Nancy Pelosi...
បរទេស៖The Bloomberg នៅថ្ងៃពុធ ទី២២ ខែមករានេះ បានឲ្យដឹងថា អាជ្ញាធរនៃ ប្រទេសរុស្ស៊ី បាននិងកំពុងចាប់ផ្តើមការងារ ពង្រឹងការត្រួតពិនិត្យនៅច្រកព្រំដែន ជាមួយប្រទេសចិនឡើងវិញ ដើម្បីការពារកុំអោយមានវីរុសឆ្លង ដែលកំពុងរាតត្បាត នៅក្នុងប្រទេសមួយនេះ។ ជំងឺឆ្លងដ៏អាថ៌កំបាំងនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៦ នាក់មកហើយ និងកំពុងមានឆ្លងជំងឺដូចជា បុគ្គលិកពេទ្យជាច្រើននាក់ផងដែរ នៅក្នុងប្រទេសចិន។ វាជាសញ្ញាមួយ...
ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងយន្តពេទ្យសង្គ្រោះបន្ទាន់ ព្រលះជាមួយម៉ូតូបទឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៨នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះKmលេខ(១២៦/១២៧ )ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង រថយន្ដពេទ្យ...
ភ្នំពេញ៖ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ពេលចូលឆ្នាំប្រពៃណីចិន។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹង ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ នៅថ្ងៃទី២៣ ខែ...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់ នឹងមិនស្វះស្វែងបង្កើតអាវុធនុយក្លេអ៊ែ ទោះបីមានឬក៏មិនមាន កិច្ចព្រមព្រៀងនុយក្លេអ៊ែក៏ដោយ ហើយលោកបានអំពាវនាវ ឲ្យមហាអំណាចអឺរ៉ុប ចៀសឲ្យផុតពីកំហុសឆ្គង់ របស់ទីក្រុងវ៉ាស៊ីនតោន ដែលបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាចធំៗ។ យោងតាមគេហទំព័រ President.Ir លោក រ៉ូហានី...