វ៉ាស៊ីនតោន៖ ប្រភពពីក្រសួងការបរទេស បានឲ្យដឹងថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ របស់កូរ៉េខាងត្បូង បានទទួលការយល់ព្រមបឋម ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ។ មន្ត្រីក្រសួងការបរទេស បានឲ្យដឹងតាមទូរស័ព្ទថា ការយល់ព្រមដំបូងរបស់ FDA នឹងអនុញ្ញាត ឱ្យអ្នកផលិតកូរ៉េខាងត្បូង ធ្វើតេស្តមេរោគទាំង៣ ដើម្បីលក់ផលិតផលនៅសហរដ្ឋអាមេរិក ដែលករណីឆ្លងវីរុសនេះ បានកើនឡើងដល់ ១០០,០០០ នាក់។...
បរទេស៖ ទីភ្នាក់ងារសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយជំនួយមនុស្សធម៌ ដែលខ្លួនបានបញ្ជូន ទៅឲ្យប្រទេសយេម៉ែន ស្របពេលដែលមាន ការជ្រៀតជ្រែកពីពួកឧទ្ទាម ហូធី។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការកាត់បន្ថយជំនួយនេះ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី អាចនឹងយកឈ្នះកូរ៉ូណាវីរុស ក្នុងពេលតិចជាង៣ខែ ប្រសិនបើដាក់វិធានការ តឹងរឹងដ៏ឆាប់រហ័ស ស្របពេល ដែលអាជ្ញាធរផ្អាកជើងយន្តហោះ ចេញនិងចូលប្រទេសទាំងអស់ ចាប់ពីថ្ងៃសុក្រតទៅ។ អាជ្ញាធរទីក្រុងមូស្គូ បាននិយាយថា ពួកគេនឹងបិទហាងទាំងអស់ លើកលែងតែហាងលក់ចំណីអាហារ និងឱសថស្ថាន ចាប់ពីចុងសប្ដាហ៍នេះ...
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង នៅថ្ងៃសុក្រ បាននិយាយថា ប្រទេសចិនមានឆន្ទៈ ធ្វើការជាមួយគ្រប់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ស្តីពីការរីករាលដាល នៃការឆ្លងរបស់វីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ថា លោកស៊ី បានធ្វើការកត់សម្គាល់បែបនេះ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកើក ដូណាល់ត្រាំ...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានឲ្យដឹងថា លោកយាយវ័យ៩៦ឆ្នាំម្នាក់ នៅប្រទេសកូរ៉េខាងត្បូង បានក្លាយទៅជាអ្នកជំងឺ ដែលមានវ័យចំណាស់ជាងគេបំផុត បានជាសះស្បើយទាំងស្រុង ពីមេរោគកូរ៉ូណានៅក្នុងប្រទេស។ លោកយាយត្រូវបាន ក្រុមអជ្ញាធរទទួលបន្ទុក កិច្ចការងារសុខាភិបាល បានប្រកាសលទ្ធផលនេះ កាលពីថ្ងៃពុធម្សិលមិញ។ លោកយាយជាអ្នក ដែលរស់នៅក្នុងតំបន់Cheongdo ក្បែរទៅទីក្រុងDaegu ភាគខាងត្បូងប្រទេស...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានចាប់ផ្តើមសាងសង់ មន្ទីរពេទ្យថ្មីមួយកន្លែង តាមបទបញ្ជា របស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន។ កាសែតគណបក្សពលករកូរ៉េ Rodong Sinmun បានរាយការណ៍...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានដាក់ចេញនូវផែនការ ឆ្លើយតបផ្នែកមនុស្សធម៌ជាសកល ដែលមានទឹកប្រាក់ ២ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ-១៩ នៅក្នុងប្រទេសក្រីក្របំផុត លើពិភពលោក។ លោកបានថ្លែង នៅក្នុងព្រឹត្តិការណ៍ បើកដំណើរការជាក់ស្តែង សម្រាប់គម្រោង ដែលនឹងត្រូវគ្រប់គ្រង ដោយការិយាល័យ...
ហ្សឺណែវ៖ ចំនួនអ្នកស្លាប់ ដោយសារមេរោគឆ្លងវីរុសកូរ៉ូណា ឬកូវីដ-១៩ បានកើនឡើងលើសពី ២០.០០០ នាក់ និងការឆ្លងច្រើនជាង ៤០០.០០០ ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ចំនួនអ្នកស្លាប់សរុបពីមេរោគកូវីដ-១៩ បានកើនឡើងទ្វេដងក្នុងរយៈពេល ៥ ថ្ងៃចាប់តាំងពីចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១០,០០០ នាក់កាលពីថ្ងៃសុក្រ ដែលបង្ហាញពីល្បឿន...
ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា “រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យខ្មែរឥស្លាម វ័យ៥៧ឆ្នាំ ដែលឆ្លងជំងឺកូវីដដំបូង នៅខេត្តកោះកុង វិលត្រឡប់ទៅផ្ទះ នៅខេត្តកំពតវិញហើយ ក្រោយព្យាបាលជាសះស្បើយ”៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ១០៖៣០នាទី ព្រឹកថ្ងៃទី២៧ មីនានេះ បាននឹងកំពុងជួបជាមួយលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ចប់អាណត្តិ ប្រចាំកម្ពុជា ។