ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ព្រមានប្រឆាំង នឹងភាពកំសាករបស់លោកខាងលិច

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanual Macron បានអំពាវនាវឱ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនបង្ហាញភាពក្លាហានបន្ថែមទៀត ខណៈដែលពួកគេប្រឈមមុខនឹងការគំរាមកំហែងកើនឡើងពីកងកម្លាំងរុស្ស៊ី “មិនអាចបញ្ឈប់បាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃអង្គារទៅកាន់ជនជាតិបារាំងនៅក្នុងទីក្រុង Prague សាធារណរដ្ឋឆែក, លោក Macron បានអះអាងថា បណ្តាប្រទេសអឺរ៉ុបត្រូវតែបង្កើនការគាំទ្ររបស់ពួកគេចំពោះទីក្រុងគៀវក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោកបាននិយាយថា “យើងពិតជាកំពុងខិតជិតដល់ពេលមួយនៅក្នុងទ្វីបអឺរ៉ុបរបស់យើង ដែលជាកន្លែងដែលវានឹងជាការសមរម្យមិនត្រូវកំសាក” ។

លោក Macron បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ឆែក ដើម្បីជួបជាមួយមេដឹកនាំជាច្រើន ទាក់ទងនឹងជំនួយអ៊ុយក្រែន និងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីថ្មី។ ប្រទេសបារាំងស្ថិតក្នុងចំណោមប្រទេសជាច្រើនដែលបានសម្តែងការគាំទ្រចំពោះផែនការរបស់ឆែកក្នុងការទិញកាំភ្លើងធំសម្រាប់ទីក្រុងគៀវពីប្រទេសផ្សេងៗជុំវិញពិភពលោក ដើម្បីទប់ទល់នឹងកង្វះគ្រាប់រំសេវសំខាន់ៗនៅអឺរ៉ុបខាងលិច។

លោក Macron ប្រធានាធិបតីបារាំងបាននិយាយថា ប្រទេសបារាំង និងសាធារណរដ្ឋឆែឆេក «ដឹងយ៉ាងច្បាស់ថា សង្គ្រាមបានវិលមកវិញនៅលើដី (អឺរ៉ុប) របស់យើង»។ លោកបានព្រមានថា «អំណាចមួយចំនួនដែលមិនអាចបញ្ឈប់បានកំពុងពង្រីករាល់ថ្ងៃដែលការគំរាមកំហែងវាយប្រហារមកលើយើងកាន់តែខ្លាំងឡើង ហើយថាយើងនឹងត្រូវរស់នៅតាមប្រវត្តិសាស្ត្រ និងភាពក្លាហានដែលវាបានតម្រូវ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top