ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះគម្រោង នៃការវិនិយោគរបស់ក្រុមហ៊ុនចិន ដោយគូសបញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែខ្ពស់ទ្បើង។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក កាវ អ៉ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រស់រដា្ឋភិបាលអូស្ត្រាលី២០២៤-២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបជាមួយនិស្សិតជ័យលាភីចំនួន២៥រូប លោកស្រីសុវណ្ណ វណ្ណារតន៍ បានផ្តាំទៅកាន់ជ័យលាភីទាំងអស់ឱ្យធ្វើជាភ្នាក់ងារដ៏ល្អរបស់កម្ពុជាក្នុងការផ្សព្វផ្សាយពីសង្គមជាតិ ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាទៅកាន់និស្សិតអន្តរជាតិដែលនឹងសិក្សាជាមួយគ្នាឱ្យអន្តរជាតិបានដឹងនិងយល់ពីស្ថានភាពពិតជាក់ស្តែងរបស់កម្ពុជាដែលជាប្រទេសពោពេញដោយសន្តិភាព និងស្ថេរភាពនយោបាយ។ បន្ថែមពីនេះ លោកស្រី បានជំរុញឱ្យនិស្សិតទាំងអស់ប្រឹងប្រែងក្នុងការក្រេបជញ្ជក់ចំណេះដឹង...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៦៣០នាក់ លើមុខជំនាញសំខាន់ៗចំនួន ១១ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។ បើតាមវិទ្យាស្ថានពហុបច្ចេកទេស ការបណ្តុះបណ្តាលជំនាញចំនួន១១មានដូចជា ការងារកំបោរ ការដំឡើងបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការដំឡើង...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកចិន ជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ។ នាឱកាសអញ្ជើញទទួលជួបលោក កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា...
ចិន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងភូមិដាច់ស្រយាលមួយនៃភាគពាយព្យប្រទេសចិន បានធ្វើឲ្យមានគំនរបាក់បែកផ្ទះសម្បែងដែលដួលរលំនៅក្នុងស្ថានភាពត្រជាក់នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះ នៅក្នុងរយៈពេលជាច្រើនឆ្នាំបានសម្លាប់មនុស្សយ៉ាងហោចណាស់១២៧នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅមុនពាក់កណ្តាល អធ្រាត្របានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់១១៣នាក់ និងរបួសជាង៥៣០នាក់នៅក្នុងខេត្ត Gansu ជាតំបន់ក្រីក្រ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ។កាសែតរដ្ឋ People’s Daily បានរាយការណ៍មកថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងដាក់ចេញនូវទិសដៅការងារមួយចំនួន ជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីយកអនុវត្តភារកិច្ច នៃកិច្ចការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យកាន់តែមានប្រសិទ្ធភាព។ ពិធីសំណេះសំណាលនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌប្ញស្សីកែវ...
ភ្នំពេញ៖ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្សាយជាសាធារណៈ នាថ្ងៃទី២០ធ្នូ ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ បានផ្តល់អនុសាសន៍៧ចំណុច ដើម្បីជាមូលដ្ឋាន ក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមាន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូមួយដែលមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងរបស់សម្តេចធិបតីនេះ តាមរយៈសារលិខិតដែលបានផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី២០ធ្នូ ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតីបានលើកឡើងថា “វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ...
គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធររៀបចំការបោះឆ្នោតជាតិអេហ្ស៊ីប (NEA) បានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីកំពុងកាន់អំណាចលោក Abdel-Fattah al-Sisi បានឈ្នះការបោះឆ្នោតប្រធានាធិបតី រហូតដល់ឆ្នាំ២០២៤ ដោយមានសំឡេងគាំទ្រប្រហែល៤០លាន ឬស្មើនឹង៨៩,៦ភាគរយនៃសំឡេងឆ្នោតដែលមានសុពលភាព ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគែរ លោក Hazem Badawy ប្រធាន...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ១៩,៤៥៣នាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះក្រុមហាម៉ាស-អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា។ អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងថា ប្រជាជនប៉ាឡេស្ទីនចំនួន ៥២,២៨៦ នាក់បានរងរបួសដោយសារការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម។ លោកបានបន្ថែមថា មានតម្រូវការជាបន្ទាន់ក្នុងការជម្លៀសអ្នករបួសចំនួន ៥០០០នាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីពួកគេអាចទទួលការព្យាបាលនៅខាងក្រៅក្របខណ្ឌប៉ាឡេស្ទីន។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ស្ថានភាពសុខភាព...