ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋប៉ាឡេស្ទីន រាប់សិបនាក់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់រងរបួស ក្នុងពេលវាយប្រហារដោយអ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ និងបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ខណៈដែលពួកគេកំពុងរង់ចាំជំនួយនៅទីក្រុងហ្គាហ្សា ។

ប្រភពសន្តិសុខ និងពេទ្យប៉ាឡេស្ទីនបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងកម្លាំងអ៊ីស្រាអ៊ែល បានបើកការបាញ់ប្រហារទៅលើប្រជាជននៅតំបន់បរិវេណជាប់នឹងប្រទេសគុយវ៉ែត ស្ថិតនៅភាគខាងត្បូងនៃទីក្រុង ហ្គាហ្សា ខណៈដែលពួកគេកំពុងរង់ចាំរថយន្តជំនួយដែលផ្ទុកដោយទៅម្សៅ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យ យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកចំលើរថយន្តធុនតូចដឹកជំនួយមនុស្សធម៌នៅ Deir al-Balah នៅភាគកណ្តាលនៃតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់ នេះបើយោងតាមទូរទស្សន៍រដ្ឋប៉ាឡេស្ទីន បានផ្សព្វផ្សាយដូច្នេះ ។

នៅមិនមានការអត្ថាធិប្បាយភ្លាមៗណាមួយពីសំណាក់អ៊ីស្រាអ៊ែល ជុំវិញឧប្បត្តិហេតុនេះនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top