ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារតេជោសែន” និង “បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ។ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២១ កុម្ភៈនេះ បានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងសេវាថែទាំសុខភាពមាតា ទារកនិងកុមារ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC)” ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
ឯកឧត្ដមបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ សូមគោរពអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមកសួរសុខទុក្ខលោក ថាក់ ស៊ីនស៊ីណាវ៉ាត្រាដែលត្រូវជាបងធម៌ដល់ផ្ទះហើយ នៅទីក្រុងបាងកក ប្រទេសថៃនាមុននេះបន្តិចម៉ោងប្រមាណជាជិត១និង៣០នាទីរសៀលថ្ងៃ២១ កុម្ភៈនេះ ។ បើតាមសម្តេចតេជោរៀបរាប់ពេលទៅផ្ទះលោក ថាក់ ស៊ីនថា ទោះបីជាលោកមានជំងឺក៏ដោយ ក៏លោកបានទទួលសម្តេចក្នុងនាមជាបងប្អូនដោយមានការចូលរួមពីលោកស្រីអ៊ួង អ៊ីន កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ សម្តេចខថា ដើម្បីពង្រឹងចំណងមិត្តភាព...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសហការីចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ ដែលស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃ២១ កុម្ភៈនេះ ។ គួររំឭកថា ទីតាំងស្រូវគំរូនេះ ធ្លាប់បានពិសោធន៍ម្តងរួចមកហើយ ដោយទាំង២លើកនេះ គឺទទួលបានទិន្នផលជាង៨តោន ក្នុងមួយហិកតាដូចគ្នា ៕
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសរុស្សីបានរាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Lindsey Graham ដែលបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់តាំងប្រទេសរុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មកាលពីសប្តាហ៍មុន ត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមជ្រុលនិយម និងភេរវកររបស់ទីក្រុងម៉ូស្គូ។ លោកGraham ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីលេខរៀងទី៣៩៦៧ នេះបើយោងតាមសេវាត្រួតពិនិត្យហិរញ្ញវត្ថុសហព័ន្ធ ដែលជាទីភ្នាក់ ងាររុស្ស៊ី ដែលទទួលខុសត្រូវលើបញ្ជីហើយ មូលដ្ឋានទិន្នន័យមិនលើកឡើងពីហេតុផលជាក់លាក់ថាហេតុអ្វីបានជាអង្គភាព ឬបុគ្គលត្រូវបានរួមបញ្ចូលផងដែរ។ ការលើកឡើងរបស់ លោក Graham បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងព័ត៌មានអំពីការស្លាប់របស់ឥស្សរជនប្រឆាំងរុស្ស៊ី Alexey Navalnyថ្លែងទៅកាន់កម្មវិធី...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបង្ហាញការជឿជាក់យ៉ាងមោះមុតថា គណបក្សនឹងទទួលបានអាសនៈកើនឡើងថែមទៀតនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ នាថ្ងៃ២៥ កុម្ភៈ ខាងមុខនេះ ដោយសារបក្សប្រឆាំងដែលបានពាក្យចូលរួមប្រកួតប្រជែងបោះឆ្នោតបានទាស់ទែងគ្នាផ្ទៃក្នុង ពីការដណ្តើមអង្គបោះឆ្នោតដែលកើតចេញពីគណបក្សភ្លើងទៀន ។ ការបង្ហាញក្តីសង្ឃឹមក៏ដូចជាជំនឿចិត្តថា នឹងទទួលបានអាសនៈកើនឡើងនេះ លោក សុខ ឥសាន អះអាងថា អង្គបោះឆ្នោតដែលជាសមាជិករបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិដែលកើតចេញពីគណបក្សភ្លើងទៀនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង២ពាន់នាក់នោះ...
ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃបង្កើតប្រទេសចិនថ្មីនាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលមានរយៈពេល៧៥ឆ្នាំនៃដំណើរដ៏មហិមារបស់ប្រជាជនចិនក្នុងគោលនយោបាយសន្តិភាពនិយមរបស់ខ្លួន និងជាពិសេសចាប់តាំងពីការចាប់ផ្តើមនៃកំណែទម្រង់សេដ្ឋកិច្ចបើកចំហនាឆ្នាំ១៩៧៨ដែលមានរយៈពេល៤៦ឆ្នាំប្រកបដោយកិត្យានុភាពសេដ្ឋកិច្ច ប្រទេសចិនបានជួយលើកកម្ពស់សុខដុមនីយកម្មរបស់មនុស្សជាតិ និងបានជំរុញល្បឿនដល់កិច្ចអភិវឌ្ឍសកល។ សន្តិភាពដ៏រឹងមាំនៅ ក្នុងផ្ទៃប្រទេស និងការចូលរួមថែរក្សាសន្តិភាពសកល ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទី២របស់ពិភពលោក ប្រទេសចិនដែលមិនត្រឹមបានបង្កើនទំហំល្បឿនសេដ្ឋកិច្ចរបស់ពិភពលោក និងទទួលបានការកោតសរសើរពីពិភពលោកនូវភាពជាជើងឯកក្នុង ការនាំប្រជាជនចិនដែលមានចំនួនច្រើនជាងគេបំផុតនៅលើសកលលោកងើបចាកផុតពីភាពក្រីក្រ ប្រទេសចិន ថែមទាំងបានជំរុញកាលានុវត្តភាពកាន់តែប្រសើរដល់ជីវភាពរបស់ប្រជាជន នៅលើពិភពលោកថែមទៀតផង។ ក្នុងន័យនេះ ប្រជាជនចិនដែលមានជីវភាពធូរធារបានក្លាយជាអ្នករួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀង និងចាយដើម្បីចែករំលែកផលដល់មនុស្សជាតិ ស្របនឹងគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្មចិនដែលបានកំណត់ឆ្នាំ២០២៤ជា...
ភ្នំពេញ៖ពលករខ្មែរដែលកំពុងរស់នៅនិងបម្រើការងារនៅសាធារណរដ្ឋកូរ៉េប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។ លោក សុខា ពិនិត ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើកឡើងថា៖«ខ្ញុំបាទមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងនៅពេលដឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសអំពីការលុបបំបាត់គ្រឿងញៀននៅប្រទេសកម្ពុជាខ្ញុំបាទនិងក្រុមគ្រួសារសូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការនេះ»។ ដោយឡែក លោក វេន សាម៉ែន...
ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ពុំមានការចាប់ខ្លួនពលករខ្មែរ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃ១៨ កុម្ភៈនោះទេ ។ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេសផ្សាយជាខេមរភាសាថា ពលករខ្មែរបានរត់គេចខ្លួនចេញពីគ្រោះថ្នាក់ចរាចរណ៍នេះ មិនហ៊ាននៅបង្អែងបង្អង់យូរ ដើម្បីបានទទួលការព្យាបាលនោះទេ ដោយសារខ្លាចអាជ្ញាធរថៃចាប់ខ្លួនពួកគេ ព្រោះពួកគេជាពលករខុសច្បាប់ ។...