បរទេស៖ ភាពតានតឹងនៅជុំវិញបញ្ហាកោះតៃវ៉ាន់ បានកើនឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះក្នុងឆ្នាំ ២០២២។ ទីក្រុងប៉េកាំងបានថ្កោលទោសការធ្វើដំណើរនេះ ដោយហៅទស្សនកិច្ចនេះថា ជាកាយវិការនៃការគាំទ្រចំពោះការបំបែកខ្លួន ហើយចិនក៏បានធ្វើសមយុទ្ធយោធាដ៏ធំនៅជិតកោះតៃវ៉ាន់ក្នុងសកម្មភាពសងសឹក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពជើងទឹកអាមេរិកគ្រោងនឹងចាប់ផ្តើមបំពាក់នាវាមុជទឹករបស់ខ្លួនជាមួយនឹងកាំជ្រួចប្រឆាំងនាវា Tomahawk នៅឆ្នាំក្រោយ នេះបើយោងតាមសារព័ត៌មាន...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ២២ គ្រឿង និងស្ទាក់ចាប់បាន ១៣ គ្រឿងទៀតនៅលើសមុទ្រ Azov និង តំបន់ គ្រឿមៀ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ី...
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ប្រកាសផ្តល់ការសិក្សាជំនាញបច្ចេកទេសជាង២០០០កន្លែងលើជំនាញសំខាន់ៗចំនួន១២មុខដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា អាហារូបករណ៍សំខាន់ៗដែលវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បើកឱ្យសិក្សារួមមានជំនាញសិក្សាផ្នែកការងារកំបោរ (សំណង់) ចំនួន ៣០០នាក់, ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៣០០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់,...
ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យតំណាង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ក្រុមហ៊ុនចិនទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យនានានៅកម្ពុជា ត្រូវរៀបចំដាក់ពាក្យស្នើសុំគម្រោងវិនិយោគ ដោយភ្ជាប់មកជាមួយការសិក្សាលម្អិតរបស់ខ្លួន មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជានាំចេញអង្ករបានជិត៦០ម៉ឺនតោន គិតជាទឹកប្រាក់ ៤២០លានដុល្លារ និងនាំចេញស្រូវជិត៤លានតោន គិតជាទឹកប្រាក់ជាង ១ ១០០លានដុល្លារ ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៤ ធ្នូ បានឲ្យដឹងថា ១១ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួន ៥៩៥...
ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងរ៉ែ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយ ប្រភពពីបណ្តាញជាតិ រយៈពេល ៣ខែ បានចាប់ផ្តើមហើយ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៤...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនទាន់អាចឈានទៅដល់ការកាត់បន្ថយ នៃភាពក្រីក្រ ទៅដល់ចំណុចសូន្យភាគរយនោះទេ ហើយក៏មិនអាចធានបានថា ពិភពលោក នឹងមិនមានអ្វីប្រែប្រួល ធ្វើឲ្យប៉ះពាល់ដល់ជីវភាពសង្គម។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ច គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាព្រឹកថ្ងៃ៥ វិច្ឆិកា...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាស្តីទីកម្ពុជា លោកបណ្ឌិត ជាម យាបបានស្នើដល់មិត្តចិន ជាពិសេសអង្គការសង្គមស៊ីវិលនៅខេត្តក្វាងស៊ី ពិនិត្យលទ្ធភាព ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃសង្គមស៊ីវិលទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន និងនៅតាមតំបន់ជនបទនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃសហគមន៍ជោគវាសនាតែមួយ ។ ការស្នើសុំនេះ ខណៈលោកបណ្ឌិត ជាម យៀប អនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី ដឹកនាំដោយ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ផ្សេងៗដើម្បីអនុវត្តការងារកាន់តែល្អប្រសើរនាថ្ងៃ៤ ធ្នូបានណែនាំឲ្យគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ លោកថា ក្នុងនោះក៏មានទាំងការប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងថវិកាឲ្យបានសមស្របទៅតាមតម្រូវការជាក់ស្តែង និងពង្រឹងការកែលម្អសេវាសង្រ្គោះបន្ទាន់ គុណភាពសេវា ប្រពោធនកម្ម...