ភ្នំពេញ៖ នៅក្នុងជំនួបសម្ដែងការគួរសមរវាងលោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យថាមពល។ បើតាមក្រសួងរ៉ែ ភាគីឡាវក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នាពេលខាងមុខដ៏ខ្លីផងដែរ៕
គៀវ៖ អ៊ុយក្រែន បានកំណត់អត្តសញ្ញាណកាំជ្រួចដែល ត្រូវបានបាញ់ចូលទៅក្នុងតំបន់ភាគខាងកើត របស់ខ្លួនដោយរុស្ស៊ី កាលពីដើមខែនេះថា មីស៊ីលផលិតដោយកូរ៉េខាងជើង នេះបើតាមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងដោយផ្តល់ភស្តុតាងនៃការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង សម្រាប់ទីក្រុងម៉ូស្គូ។ វិទ្យាស្ថានស្រាវជ្រាវនៃក្រសួងការពារជាតិអ៊ុយក្រែនបានប្រមូល និងវិភាគកំទេចកំទីមីស៊ីលពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅទីក្រុង Kharkov កាលពីថ្ងៃទី០២ ខែមករា ហើយបានរកឃើញថាវាត្រូវគ្នានឹងមីស៊ីលផ្លោងរយៈចម្ងាយខ្លី KN-23 របស់កូរ៉េខាងជើង។ វាគឺជាលើកទីមួយហើយដែលទីក្រុងគៀវ បានបញ្ជាក់ពីការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកសរសេរប្លុកជនជាតិឈីលីកាត់អាមេរិកលោក Gonzalo Lira បានទទួលមរណភាពនៅ ក្នុងពន្ធនាគាររបស់ប្រទេសអ៊ុយក្រែន ដោយ ការស្លាប់របស់អ្នកសរសេរប្លុកនេះ ត្រូវបានប្រកាសជាលើកដំបូង ដោយគ្រួសាររបស់គាត់កាលពីថ្ងៃសុក្រ។ លោកLira ក្នុងវ័យ៥៥ឆ្នាំនៅពេលគាត់ស្លាប់បានរស់នៅក្នុង Kharkov ហើយសរសេរប្លុកដែលស្គាល់ឈ្មោះថាCoachRedPillប៉ុន្តែបានប្តូរទៅការអត្ថាធិប្បាយ YouTube បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ គាត់ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជា និងត្រួតពិនិត្យការវាយប្រហារពេញមួយយប់ លើគោលដៅជាច្រើន ដែលទាក់ទងនឹងក្រុម Houthi ក្នុងប្រទេសយេម៉ែន ពីគ្រែមន្ទីរពេទ្យ។ ប្រមុខការពារជាតិអាមេរិក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១ខែមករា សម្រាប់ផលវិបាកបន្ទាប់ពីការវះកាត់មហារីកក្រពេញប្រូស្តាតដែលធ្វើឱ្យប្រធានាធិបតី Joe Biden និងសភាមិនបាន ដឹងអំពីស្ថានភាពរបស់គាត់អស់រយៈពេលជាច្រើនថ្ងៃ។ ក្រសួងការពារជាតិបាននិយាយជាលើកដំបូង...
ហុងកុង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានព្រមានថា ទៅលើរបាយការណ៍មួយដែលចេញដោយក្រុមអ្នកវិភាគដ៏ល្បីរបស់សហរដ្ឋអាមេរិក ស្តីពីការប្រើប្រាស់យោធា នៃការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ចិន នៅទូទាំងមហាសមុទ្រឥណ្ឌា ដោយបានផ្តល់នូវ” គ្រាប់រំសេវ” ដល់ប្រទេសដែលប្រកាន់យកការគំរាមកំហែងពីប្រទេសចិន ។ កាសែត Global Times ដែលបានចុះផ្សាយនៅក្នុងវិចារណកថាមួយយ៉ាងដូច្នេះ របាយការណ៍នៅក្នុងសប្តាហ៍នេះចេញដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ...
ឡាអេ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា អ៊ីស្រាអ៊ែល នៅថ្ងៃសុក្រនេះបានច្រានចោលពីការចោទប្រកាន់ដោយ “បំភ្លៃយ៉ាងធ្ងន់ធ្ងរបំផុត” ដែលដឹកនាំដោយអាហ្វ្រិកខាងត្បូងនៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) ថា ប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា គឺជាយុទ្ធនាការប្រល័យពូជសាសន៍ដែលដឹកនាំដោយរដ្ឋប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន ។ អ៊ីស្រាអ៊ែល បានអំពាវនាវឱ្យចៅក្រមច្រានចោលពីសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីបញ្ឈប់ការវាយលុករបស់ខ្លួនដោយបានថ្លែងថា ខ្លួននឹងរក្សាករណីនេះគ្មានការការពារនោះទេ ។ ប្រទេសអាហ្រ្វិកខាងត្បូងដែលបានដាក់ពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ចក្រភពអង់គ្លេស រួមសហការជាមួយនឹងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងទីតាំងយោធារបស់ក្រុម ហួធី (Houthi) នៅក្នុងប្រទេសយេម៉ែន ។ លោក Sunak បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ អ្វីទៅជា “ច្រក ETC” ?, “ETC” គឺជាច្រកអាទិភាព ស្ថិតនៅខាងឆ្វេងដៃបង្អស់ នៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានសញ្ញា ETC នៅពីលើ ហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន ។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន ។ ដើម្បីចូល-ចេញច្រកនេះបាន បងប្អូនអ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានឆ្លើយតបទៅកាន់ បុគ្គលតាំងខ្លួនជាអ្នកស្នេហាជាតិ និរទេសខ្លួន នៅក្រៅប្រទេសថា បើជាអ្នកខ្លាហានដូចសម្តី ម្តេចកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនមិនទាន់មានរឿងអ្វីសោះ បែរជារត់ចោល សមាជិកបក្សខ្លួនធ្វើអ្វី ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពី លោក អេង ឆៃអ៊ាង លើកឡើងថា សូមជូនយោបល់ទៅមេដឹកនាំនយោបាយប្រឆាំង...