អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃសុក្រ មានការវាយប្រហារដោយភេរវកម្ម បានសម្លាប់មនុស្សអស់ចំនួន៦នាក់នៅក្នុងខេត្ត Herat ស្ថិតនៅភាគខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាអកុសល នៅថ្ងៃនេះ ការវាយប្រហារដោយអំពើភេរវកម្ម ទៅលើប្រជាជនស្លូតត្រង់នៅក្នុងស្រុក Enjil នៃខេត្ត Herat...
តូក្យូ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា សុវត្ថិភាព នៃសមាជិកសេវាកម្មរបស់ខ្លួន និងសហគមន៍ជប៉ុន គឺជា “អាទិភាពកំពូល” នៅពេលដែលវាដំណើរការជាមួយ នឹងជើងហោះហើរ Osprey ក្នុងប្រទេសជប៉ុន បន្ទាប់ពីការជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយក្នុងសប្តាហ៍នេះ ដែលបាននាំឱ្យមានការកើនឡើងនូវការព្រួយបារម្ភនៅក្នុងសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យរងរបស់នាយកដ្ឋានលោកស្រី Sabrina Singh បានបញ្ជាក់ពីការកត់សម្គាល់របស់លោកស្រីមួយថ្ងៃមុននេះ រួមទាំងនិយាយថា អង្គភាពទទួលបន្ទុកយន្តហោះ CV-22 ដែលបានជួបឧបទ្ទវហេតុនៅជិតកោះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា គម្រោងខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិន ជាការពិតបានចូលរួមចំណែក ជួយដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុង ប្រទេសកម្ពុជា តាមរយៈការផ្ដល់មកនូវការវិនិយោគដោយផ្ទាល់ ពីវិស័យឯកជន ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្រាប់កិច្ចអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធជាដើម។ ការលើកឡើង របស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែង ស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញ ឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូល នៃសន្តិភាព។ ក្នុងព្រះរាជសារអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ព្រះមហាក្សត្រ កម្ពុជា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវព្យាយាមរៀនសូត្រ កុំដើរលេងច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយ នៅពេលអនាគត ។ ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងក្នុងពិធីបើកបវសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និង ចែករង្វាន់ ដល់សិស្សពូកកែរាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ថា បទឈប់បាញ់មនុស្សធម៌ដ៏ផុយស្រួយរវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានបញ្ចប់វិញកាលពីថ្ងៃសុក្រ ដោយភាគីជម្លោះបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់នោះ ។ លោក Avichay Adraee អ្នកនាំពាក្យកងទ័ពរបស់អ៊ីស្រាអ៊ែល បានឲ្យដឹងថា អ៊ីស្រាអ៊ែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ធំ ដោយផ្តោតលើទីតាំងជាង២០០នៅតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់នៅម៉ោង៧និង០០នាទីម៉ោងក្នុងស្រុកត្រូវនឹងថ្ងៃសុក្រ ម៉ោង៥និង០០នាទីម៉ោងសកល ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សាបានរាយការណ៍កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនប៉ាឡេស្ទីន ១០៩នាក់ត្រូវបានសម្លាប់ចាប់តាំងពីការបញ្ចប់ នៃបទឈប់បាញ់រយៈពេលមួយសប្តាហ៍។ ប្រភពដដែលបានសរសេរទៀតថា មនុស្សរាប់រយនាក់ទៀតបានរងរបួស ខណៈដែលអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកក្នុងកម្រិតខ្លាំងរបស់ខ្លួនឡើងវិញនៅតំបន់ជុំវិញ។ កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់IDFបានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើគោលដៅជាង ២០០ ចាប់តាំងពីបទឈប់បាញ់បានផុតកំណត់នៅម៉ោង ៧ ព្រឹក ម៉ោងក្នុងតំបន់កាលពីថ្ងៃសុក្រ ដោយកត់សម្គាល់ថា ការវាយប្រហារបានបន្តឡើងវិញនៅទូទាំងដី ផ្លូវអាកាស...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky បានទទួលស្គាល់ការពិតដែលថា កងទ័ពរបស់ក្រុងគៀវនាពេលនេះ មិនបានទទួលលទ្ធផលល្អដូចការរំពឹងទុកនោះ នេះបើយោងតាមបទសម្ភាសន៍មួយចេញផ្សាយដោយ AP កាលពីថ្ងៃសុក្រ។ ការដកស្រង់ព័ត៌មានដែលធ្វើឡើងដោយកាសែត RT បានឲ្យដឹងទៀតថាលោក និងសម្ព័ន្ធមិត្តពីមុនបានរិះគន់ថ្នាក់ដឹកនាំយោធារបស់ប្រទេសនេះហើយដោយបានពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថាជាភាពទាល់ច្រក។ ការអត្ថាធិប្បាយថ្មីនេះ មានភាពផ្ទុយស្រឡះទៅនឹងការព្យាករណ៍ពីទីក្រុងគៀវ មុនពេលការវាយលុកនៅរដូវក្ដៅដ៏គួរឱ្យញញើតរបស់ខ្លួន ដែលរួមបញ្ចូលការសន្យាក្នុងការដណ្តើមយកមកវិញនូវគ្រីមៀយ៉ាងឆាប់រហ័ស។ លោក Valery Zaluzhny ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Aleksey Arestovich ដែលជាអតីតជំនួយការរបស់ប្រធានាធិបតី Vladimir Zelensky បានអះអាងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានដល់ទៅជាង៣០០ ០០០នាក់ ក្នុងអំឡុងពេលជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ លោកArestovich បានធ្វើការវិភាគតួលេខនេះកាលពីថ្ងៃសុក្រ ខណៈកំពុងនិយាយជាមួយអ្នកកាសែត Yulia Latynina តាមរយៈវីដេអូខល។អតីតជំនួយការប្រធានាធិបតីរូបនេះក៏ថ្លែងសុន្ទរកថានាពេលថ្មីៗនេះដែលធ្វើឡើងដោយសមាជិកសភាកំពូលអ៊ុយក្រែនលោក David Arakhamia...
បរទេស៖ សហរដ្ឋអាមេរិក គ្រោង នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឃោសនាមិនពិត និងព័ត៌មានក្លែងក្លាយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា MoU នេះវានឹងក្លាយជាកិច្ចព្រមព្រៀងដំបូងដែលទីក្រុងវ៉ាស៊ីនតោន ចុះហត្ថលេខាជាមួយសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន ហើយវាកើតឡើងនៅពេលដែលមន្ត្រី និងសមាជិកសភាអាមេរិក បានចោទប្រកាន់សាធារណរដ្ឋប្រជាមានិតចិនថា បានធ្វើ...