ភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសាហាយ-ធិច បានរៀបចំកម្មវិធីដំណើរសប្បុរសធម៌ទៅកាន់អង្គការ វីលេច្សហូមស្គូល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិស្រះស្រង់ខាងត្បូង ឃុំនគរធំ ស្រុកសៀមរាប ខេត្ដសៀមរាប ខេត្តសៀមរាបក្រោមពាក្យស្លោក “គ្រប់តំណក់នាំមកនូវស្នាមញញឹម” កាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរសប្បុរសធម៌នេះត្រូវបានផ្ដល់កិត្តិយសផ្ដួចផ្ដើម និងដឹកនាំដោយលោក លាង វិនឡុង អគ្គនាយករង ក្រុមហ៊ុនទឹកពិសា ហាយ-ធិច...
១)កត្តាសាលារៀន៖ សាលារៀនត្រូវផ្ដល់នូវ បរិស្ថានអំណោយផល សម្រាប់ការបំពេញការងាររបស់ គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជាការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ មានប្រសិទ្ធភាព, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប, អនាម័យនិងសុវត្ថិភាព, ការប្រើប្រាស់ថវិកាដើម្បីគាំទ្រការរៀន និងបង្រៀនស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងគណនេយ្យភាពរបស់សាលារៀន។ ២)កត្តាគ្រូបង្រៀន៖ គ្រូបង្រៀនត្រូវមានគុណវុឌ្ឍខ្ពស់, មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំមានវិធីសាស្ត្រ បង្រៀនថ្មីនិងចេះប្រើប្រាស់បច្ចេកវិទ្យា និងរង្វាយតម្លៃក្នុងការបង្រៀន។ ទន្ទឹមនេះ គ្រូបង្រៀន ក៏ត្រូវខិតខំប្រឹងប្រែង...
គៀវ៖ ស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែន លោកស្រី Olena Zelenska បានឲ្យដឹងថា ការចាប់ពង្រត់កុមារប្រហែល ១៩,៥០០ នាក់ដោយប្រទេសរុស្ស៊ី គឺជា “អំពើប្រល័យពូជសាសន៍” ក្រោមច្បាប់អន្តរជាតិ ខណៈដែលលោកស្រី បានអំពាវនាវឱ្យប្រទេសដទៃទៀត គាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យពួកគេត្រឡប់មកវិញ។ លោកស្រី Zelenska បានឲ្យដឹងនៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងគៀវថា “នេះគឺជាការលុបបំបាត់អត្តសញ្ញាណ ការលុបចោល នូវក្រមវប្បធម៌...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗ ៩ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ។នេះបើតាមសារលិខិតរបស់សម្តេចនាឱកាសបើកបវេសនកាលថ្មី ។ អនុសាសន៍សំខាន់ៗទាំង ៩ចំណុចមានដូចខាងក្រោម៖ ទី១.ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញ រួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ។...
កោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងមិនធ្វើវារីអគ្គិសនីនៅលើដងទន្លេមេគង្គនោះទេ ។ ការមិនសាងសងនេះ សម្តេចអះអាងថា ដើម្បីបញ្ចៀសការប៉ះពាល់ដល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ នាព្រឹកថ្ងៃ៣០ វិច្ឆិកា៣ សម្ដេចធិបតីមានប្រសាសន៍ថា រាល់គម្រោងវារីអគ្គិសនីនីមួយៗ គឺត្រូវប្រើប្រាស់ពេលវេលាយ៉ាងតិច២-៤ឆ្នាំ ដើម្បីសិក្សាពីផលប៉ះពាល់...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបណ្ដាញលាងលុយលោក Sinbad ដោយថាលោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលាងលុយដោយក្រុមដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នាយកដ្ឋានរតនាគារបានឲ្យដឹងថា លោក Sinbad បានដំណើរការរូបិយប័ណ្ណនិម្មិត ដែលមានតម្លៃរាប់លានដុល្លារ ដែលត្រូវបានលួចដោយ Lazarus Group ដែលជាអង្គការហេកឃ័ររបស់កូរ៉េខាងជើង ដែលឧបត្ថម្ភដោយរដ្ឋ។ ការដាក់ទណ្ឌកម្មមានន័យថាទ្រព្យសម្បត្តិលោក Sinbad ទាំងអស់នៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានបង្កក ហើយបុគ្គល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបដិសេធការអញ្ជើញរបស់មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ ឱ្យទៅទស្សនាតំបន់ហ្គាហ្សា ដើម្បីមើលការដួលរលំ នៃការវាយប្រហាររបស់អ៊ីស្រាអែល ឥតឈប់ឈរលើក្រុមប៉ាឡេស្ទីន។ ប្រភពដដែលបានសរសេរទៀតថា មហាសេដ្ឋីអាហ្រ្វិកខាងត្បូង រូបនេះថ្មីៗនេះ បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ហើយក្នុងអំឡុងពេលនោះដែរគាត់ក៏បានបង្ហាញជំហនិងការយល់ស្របថា ប្រទេសនេះមិនមានជម្រើសផ្សេងទៀតក្រៅពីការបំផ្លាញក្រុមហាម៉ាស នោះដែរ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា សេដ្ឋកិច្ចរុស្ស៊ីបានយកឈ្នះ ដោយជោគជ័យទៅនឹងបច្ចេកវិទ្យាលោកខាងលិច ហើយកំពុងអភិវឌ្ឍទីផ្សារក្នុងស្រុកដែលមានការប្រកួតប្រជែងបំផុតមួយ។ ក្នុងអំឡុងពេលជួបជាមួយអ្នកចូលរួមក្នុងសមាជលើកទី៣ នៃអ្នកវិទ្យាសាស្ត្រវ័យក្មេងនៅទីក្រុង Sochi លោកPutinបានអត្ថាធិប្បាយ លើការតាំងពិព័រណ៍ដែលហៅថាOur Lab ជាព្រឹត្តិការណ៍តាំងពិពណ៍ នៃឧបករណ៍វិទ្យាសាស្រ្តដែលផលិតនៅប្រទេសរុស្ស៊ី។ អ្នកស្រាវជ្រាវរុស្ស៊ី កន្លងមកធ្លាប់ទិញឧបករណ៍របស់ពួកគេនៅបរទេស ប៉ុន្តែចាប់តាំងពីពេលនោះមកបានងាកទៅរកជម្រើសផលិតក្នុងស្រុក ដោយមួយផ្នែកដោយសារតែការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov មើលឃើញថា គ្មានឱកាសសម្រាប់បទឈប់បាញ់ក្នុងជម្លោះអ៊ុយក្រែន នៅឆ្នាំក្រោយនោះទេ ដោយឈរលើមូលដ្ឋានថាក្រុងគៀវ និងពួកអ្នកគាំទ្រលោកខាងលិច បានប្រកាន់ជំហរដែលមិនអាចទទួលយកបានទាំងស្រុងសម្រាប់ទីក្រុងម៉ូស្គូ ឡើយ។ អ្នកការទូតជាន់ខ្ពស់រូបនេះ បានផ្តល់ការវិភាគរបស់គាត់អំពីទំនាក់ទំនងរបស់រុស្ស៊ី ជាមួយអង្គការណាតូ និងអ៊ុយក្រែន អំឡុងពេលសម្ភាសន៍ជាមួយកាសែត Izvestia ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ទោះបីជាយ៉ាងណាក្តីលោករំពឹងថា នឹងមិនមានការទម្លាយទេ...
កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បាននិងកំពុងអញ្ជើញជាអធិបតី ក្នុងពិធី “បិទស្ទឹង បើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី តាតៃលើ” ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ សូមរំលឹកថា ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន ២ គឺ...