បច្ចេកវិទ្យា

លោក Putin៖ រុស្សី កំពុងជំនួសបច្ចេកវិទ្យាលោកខាងលិច បានយ៉ាងឆាប់រហ័ស

រូបភាពពី៖​ RT NEWS

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា សេដ្ឋកិច្ចរុស្ស៊ីបានយកឈ្នះ ដោយជោគជ័យទៅនឹងបច្ចេកវិទ្យាលោកខាងលិច ហើយកំពុងអភិវឌ្ឍទីផ្សារក្នុងស្រុកដែលមានការប្រកួតប្រជែងបំផុតមួយ។

ក្នុងអំឡុងពេលជួបជាមួយអ្នកចូលរួមក្នុងសមាជលើកទី៣ នៃអ្នកវិទ្យាសាស្ត្រវ័យក្មេងនៅទីក្រុង Sochi លោកPutinបានអត្ថាធិប្បាយ លើការតាំងពិព័រណ៍ដែលហៅថាOur Lab ជាព្រឹត្តិការណ៍តាំងពិពណ៍ នៃឧបករណ៍វិទ្យាសាស្រ្តដែលផលិតនៅប្រទេសរុស្ស៊ី។

អ្នកស្រាវជ្រាវរុស្ស៊ី កន្លងមកធ្លាប់ទិញឧបករណ៍របស់ពួកគេនៅបរទេស ប៉ុន្តែចាប់តាំងពីពេលនោះមកបានងាកទៅរកជម្រើសផលិតក្នុងស្រុក ដោយមួយផ្នែកដោយសារតែការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញជម្លោះអ៊ុយក្រែន។

គួរឲ្យដឹងដែរថាការតាំងពិព័រណ៍ ‘Our Lab’ នៅទីក្រុង Sochi មានឧបករណ៍វិទ្យាសាស្ត្រចំនួន១១០ប្រភេទពីអ្នកផ្គត់ផ្គង់ឈានមុខគេចំនួន១៧នៅប្រទេសរុស្ស៊ី និងបេឡារុស្សហើយ កាតាឡុកអនឡាញរបស់កម្មវិធីនេះមានផលិតផលប្រមាណជា១៩០០០ ពីក្រុមហ៊ុនជាង៥០០០៕ ប្រែសម្រួល៖ស៊ុនលី

To Top